ធនាគារ SME បានរៀបចំកិច្ចប្រជុំផែនការអាជីវកម្ម ឆ្នាំ២០២៦
រាជធានីភ្នំពេញ៖ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ ធនាគារ SME បានរៀបចំកិច្ចប្រជុំផែនការអាជីវកម្ម ឆ្នាំ២០២៦ ក្រោម អធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមប្រឹក្សាភិបាល ព្រមទាំងមានការចូលរួមពីសមាជិក-សមាជិកាក្រុមប្រឹក្សាភិបាល អគ្គនាយក គណៈគ្រប់គ្រងជាន់ខ្ពស់ នាយក-នាយិកានាយកដ្ឋាន ប្រធានសាខា ប្រធានផ្នែក និងបុគ្គលិកពាក់ព័ន្ធ សរុបប្រមាណ ៥០ រូប។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃវឌ្ឍភាពនៃការអនុវត្តការងារ និងលទ្ធផលអាជីវកម្មក្នុង ឆមាសទី១ ឆ្នាំ២០២៦ ព្រមទាំង កំណត់ទិសដៅយុទ្ធសាស្ត្រ ដើម្បីជាមូលដ្ឋានគ្រប់ជ្រុងជ្រោយសម្រាប់រៀបចំ ផែនការអាជីវកម្មឆ្នាំ២០២៧ សំដៅពង្រឹងភាពប្រទាក់ក្រឡាគ្នាជាមួយនឹងក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាល, បន្តជួយជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារ ព្រមទាំង ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ទាំងការទទួលបានហិរញ្ញប្បទានកាន់តែងាយស្រួល និងសេវាកម្មពាក់ព័ន្ធសំខាន់ៗ របស់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា។ ទន្ទឹមនេះ កិច្ចប្រជុំក៏ផ្តោតសំខាន់លើគំនិតផ្តួចផ្តើម «Beyond Financing» ប្រកបដោយនវានុវត្តន៍ ដើម្បីពង្រីកវិសាលភាពនៃការផុ្តល់សេវា របស់ធនាគារ …
ធនាគារ SME បានរៀបចំកិច្ចប្រជុំផែនការអាជីវកម្ម ឆ្នាំ២០២៦ Read More »






