តុលា 9, 2026

ANON Cambodia៖ ច្នៃប្រឌិតពីធនធានក្នុងស្រុក បង្កើតតម្លៃថ្មី និងឱកាសសម្រាប់សហគមន៍

ANON Cambodia គឺជាសហគ្រាសមួយដែលយកការច្នៃប្រឌិតជាកម្លាំងជំរុញអាជីវកម្ម ដោយប្រែក្លាយកាកសំណល់ឈើឱ្យទៅជារូបចម្លាក់អានុស្សាវរីយ៍ដ៏មានតម្លៃ ព្រមទាំងប្រើប្រាស់វត្ថុធាតុដើមធម្មជាតិក្នុងស្រុក ដើម្បីផលិតសាប៊ូ ទៀនក្រអូប និងផលិតផលបំបាត់ក្លិនជាច្រើនប្រភេទ។

តាមរយៈការច្នៃប្រឌិតនេះ សហគ្រាសមិនត្រឹមតែបង្កើតផលិតផលដែលមានលក្ខណៈពិសេស ​និងបង្កើនតម្លៃបន្ថែមដល់ធនធានក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមអភិវឌ្ឍជំនាញជូនប្រជាសហគមន៍ លើកកម្ពស់ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងគាំទ្រដល់ការកែច្នៃក្នុងស្រុកយ៉ាងពិតប្រាកដ។

🤝 ដោយទទួលបានការគាំទ្រហិរញ្ញប្បទានពីធនាគារ SME សហគ្រាស​ ANON Cambodia មានលទ្ធភាពពង្រឹងការទិញវត្ថុធាតុដើម និងពង្រីកខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន ដើម្បីទ្រទ្រង់ប្រតិបត្តិការអាជីវកម្ម និងបង្កើនសមត្ថភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយនឹងការបន្តសិក្សាពីសិល្បៈសិប្បកម្មខ្មែរ និងចំណេះដឹងថ្មីៗ ANON Cambodia កំពុងបន្តផ្តល់តម្លៃថ្មីដល់សំណល់ឈើ និងធនធានធម្មជាតិក្នុងស្រុក តាមរយៈការបង្កើតផលិតផលប្រកបដោយភាពច្នៃប្រឌិត ដែលអាចឆ្លើយតបនឹងតម្រូវការទីផ្សារ និងបង្កើតឱកាសសម្រាប់សហគមន៍។

កុំភ្លេចរង់ចាំតាមដានទស្សនាតាមរយៈទំព័រ Facebook SME Bank of Cambodia  ពីដំណើរអាជីវកម្ម និងការផ្លាស់ប្តូររបស់ពួកគាត់ បន្ទាប់ពីទទួលបានការគាំទ្រហិរញ្ញប្បទានពីធនាគារ SME។

បន្ថែម

គណនីបញ្ញើសន្សំគឺជាគណនីមួយប្រភេទដែលអនុញ្ញាតឱ្យអតិថិជនអាចដាក់សាច់ប្រាក់សន្សំដើម្បីសុវត្ថិភាពនិងទទួលបានការប្រាក់ជារៀងរាល់ខែដោយស្វ័យប្រវត្តិហើយអាចដកសាច់ប្រាក់វិញបានតាមតម្រូវការដោយប្រើប្រាស់សៀវភៅប្រាក់បញ្ជើសម្រាប់កត់ត្រារាល់ប្រតិបត្តិការគណនី ឬ ប្រើប្រាស់ប័ណ្ណព័ត៌មាន គណនីសម្រាប់បញ្ជាក់អត្តសញ្ញាណនៃគណនី។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងសហគ្រិនខ្មែរ ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទាននៃសហគ្រាស ធុនតូច និងមធ្យម នៅកម្ពុជា
ធនាគារ SME មានកិត្តិយសដែលបានចូលរួមឧបត្ថម្ភក្នុង វេទិកាជួបជុំសហគ្រិន ក្រោមប្រធានបទ ជីវិតជាសហគ្រិន ដែលបានប្រារព្ធឡើងនៅ សណ្ឋាគារ ខេមរា បាត់ដំបង ខេត្តបាត់ដំបង