តុលា 27, 2026

ធនាគារ SME ចូលរួមគាំសហការឧបត្ថម្ភក្នុង «សន្និសីទ និងពិព័រណ៍ពាណិជ្ជកម្មទឹកស្អាតកម្ពុជាលើកទី៦ ឆ្នាំ២០២៦»

រាជធានីភ្នំពេញ៖ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ធនាគារ SME មានកិត្តិយសចូលរួមសហការឧបត្ថម្ភក្នុង សន្និសីទ និងពិព័រណ៍ពាណិជ្ជកម្មទឹកស្អាតកម្ពុជាលើកទី៦ ឆ្នាំ២០២៦ ដែលបានបើកជាផ្លូវការក្រោមប្រធានបទ «នវានុវត្តន៍ថ្ងៃនេះ ដំណោះស្រាយទឹកសម្រាប់ថ្ងៃស្អែក» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ដោយមានការចូលរួមពីតំណាងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអ្នកពាក់ព័ន្ធក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត សរុបជាង ៣៥០នាក់។

ការចូលរួមនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ SME ក្នុងការគាំទ្រសហគ្រាសក្នុងវិស័យទឹកស្អាត តាមរយៈហិរញ្ញប្បទានសមស្រប ដើម្បីពង្រីកអាជីវកម្ម លើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។

បន្ថែម

បណ្ឌិត លឹម អូន អគ្គនាយក ធ.ស.ក បានអញ្ជើញចូលរួមជា វាគ្មិន ក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២១ ស្តីពី "ភាពធន់ នៃវិស័យមីក្រូហិរញ្ញវត្ថុ និងការស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងអំឡុង នៃការរីករាលដាលជំងឺកូវីដ-១៩ បញ្ហាប្រឈមនិងឱកាស" ដែល រៀបចំឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១៖ ដើម្បីបន្តការគាំទ្រយ៉ាងសកម្មដល់រដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសេដ្ឋកិច្ច​ឡើងវិញ​អំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងជាពិសេសដើម្បី