មីនា 3, 2026

ធនាគារ SME បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ២០២៦ ក្រោមប្រធានបទ «One SME – Driving Local Value»

ខេត្តកំពត, នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ធនាគារ SME បានរៀបចំ «កិច្ចប្រជុំប្រចាំឆ្នាំ២០២៦» នៅសណ្ឋាគារខាសល បេវិយូ រីសត និងស្បា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ SME ព្រមទាំងបានការចូលរួមពីសំណាក់ ឯកឧត្តម/លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាភិបាល, គណៈគ្រប់គ្រង និងបុគ្គលិកធនាគារ សរុបប្រមាណ ២២០នាក់។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង សង្ខេបអំពីវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៥ និងផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៦ ព្រមទាំងបានបូកសរុបនូវលទ្ធផលរួមដែលធនាគារ SME សម្រចបានក្នុងរយៈពេល ៦ឆ្នាំ នៃការគាំទ្រ និងលើកស្ទួយ SMEs នៅកម្ពុជា។

សមិទ្ធផលទាំងនេះ គឺជាផ្លែផ្កានៃសាមគ្គីភាពជាធ្លុងមួយ នៃបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ធនាគារ ដើម្បីសម្រេចគោលដៅរួម។ ធនាគារ SME នៅតែបន្តប្រកាន់ខ្ជាប់នូវ សុចរិតភាព ជាស្នូលនៃក្រមសីលធម៍ ដើម្បីពង្រឹងជំនឿចិត្តជាមួយអតិថិជន និងជំរុញវឌ្ឍនភាពវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។

ជារៀងរាល់ឆ្នាំ ធនាគារតែងរៀបចំពានរង្វាន់បុគ្គលិកឆ្នើម​ ផ្តល់អាទិភាពបំផុតលើសុខុមាលភាពបុគ្គលិក និងការអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិកគ្រប់រូប។ ក្នុងស្មារតីលើកទឹកចិត្ត និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ធនាគារបានរៀបចំការផ្តល់រង្វាន់លើកទឹកចិត្តដល់បុគ្គលិកឆ្នើមប្រចាំឆ្នាំ ដើម្បីជាការតបស្នងចំពោះកិច្ចខិតខំប្រឹងប្រែង ការបំពេញភារកិច្ចប្រកបដោយទំនួលខុសត្រូវខ្ពស់ និងក្រមសីលធម៌វិជ្ជាជីវៈដ៏ល្អប្រសើរ។

ទន្ទឹមនឹងនេះដែរ ធនាគារ SME ក៏បានរៀបចំសកម្មភាពជាក្រុម ក្នុងគោលបំណងសំខាន់ៗរួមមាន៖

  • ពង្រឹងសាមគ្គីភាព៖ បង្កើនកិច្ចសហការ និងភាពសប្បាយរីករាយរួមគ្នា រវាងគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ឱ្យកាន់តែមានភាពស្និតស្នាល
  • ជំរុញស្មារតីក្រុម៖ ជំរុញឱ្យមាននូវការបញ្ចេញមតិ និងគំនិតយោបល់ ក្នុងការដោះស្រាយបញ្ហារួមគ្នា

ព្រឹត្តិការណ៍នេះមិនត្រឹមតែនាំមកនូវស្នាមញញឹមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីកម្លាំងសាមគ្គីភាពដែលជាសសរស្តម្ភដ៏រឹងមាំរបស់ធនាគារ SME ក្នុងបេសកកម្មបម្រើអតិថិជនឱ្យកាន់តែប្រសើរឡើង។

បន្ថែម

នារសៀល ថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ ធនាគារ SME និងក្រុមហ៊ុន Advance Digital World Trade Co.,ltd. បានរៀបចំសិក្ខាសាលាស្តីពី “SME Access to Finance for Developing Global Market” ក្នុងគោលបំណងចែករំលែក និងចូលរួមចំណែកក្នុងការជម្រុញសហគ្រាសធុនតូច និងមធ្យម
ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា តំណាងដោយ លោក លឹម អូន ជាអគ្គនាយក និងក្រុមហ៊ុន អាហ្គ្រីប៊ី (ខេមបូឌា)
រវាងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក និងក្រុមហ៊ុន បញ្ជី ហ្វាញថោក ឯ.ក ដើម្បីលើកកម្ពស់ លទ្ធភាពទទួលបាន ហិរញ្ញប្បទាន នៃសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា