សីហា 13, 2026

ធនាគារ SME បានជួបពិភាក្សាចែករំលែកចំណេះដឹងជាមួយស្ថាប័ន ជីអេស១ កម្ពុជា (GS1 Cambodia) នៃសភាពាណិជ្ជកម្មកម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ធនាគារ SME ដឹកនាំដោយ លោក ជា សុភ័ក្ត អគ្គនាយក បានជួបពិភាក្សាជាមួយ សមាគមជីអេស១កម្ពុជា (GS1 Cambodia Association) នៃ​សភាពាណិជ្ជកម្មកម្ពុជា។​

កិច្ចជួបពិភាក្សានេះធ្វើឡើង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្សព្វផ្សាយអំពីវគ្គបណ្តុះបណ្តាលសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅទូទាំងប្រទេសកម្ពុជា ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ការអភិវឌ្ឍអាជីវកម្ម និងការឈានចូលទីផ្សារ និងនាំចេញ។

ក្នុងជំនួបពិភាក្សានេះ ធនាគារ SME បានធ្វើបទបង្ហាញអំពីបេសកកម្ម ចក្ខុវិស័យ ព្រមទាំងដំណោះស្រាយហិរញ្ញវត្ថុដែលគាំទ្រដល់ SMEs នៅក្នុងស្រុក។ ទន្ទឹមនឹងនេះ សមាគមជីអេស១កម្ពុជា ក៏បានចែករំលែកអំពីសារៈសំខាន់នៃការអនុវត្តស្តង់ដាអន្តរជាតិ GS1 និងការប្រើប្រាស់ប្រព័ន្ធបារកូដ (Barcode) ក្នុងការគ្រប់គ្រងខ្សែសង្វាក់ផលិតកម្ម បង្កើនទំនុកចិត្តអតិថិជន និងពង្រីកវិសាលភាពទីផ្សារទាំងក្នុងស្រុក និងឈានទៅកាន់ទីផ្សារអន្តរជាតិ។​

បន្ថែម

គណៈគ្រប់គ្រង និងបុគ្គលិក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ចំនួន ១០នាក់ បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ការអភិវឌ្ឍគម្រោងហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម» នៅទីក្រុងតូយ្យូ នៃប្រទេសជប៉ុន រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២០-២៤ ខែឧសភា ឆ្នាំ២០២៤។
សៀមរាប, ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំសកម្មភាពជាក្រុម និងសប្បុរសធម៌ តាមរយៈកម្មវិធីជិះកង់រួមគ្នា នៅតំបន់ប្រាសាទអង្គរវត្ត
នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ធនាគារ SME តំណាងដោយលោកបណ្ឌិត លឹម ឣូន ជាឣគ្គនាយក មានសេចក្តីសោមន្សដែលបានចូលរួមឧបត្ថម្ភក្នុង កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ២ វគ្គផ្តាច់ព្រ័ត្រ ដែលរៀបចំឡើងដោយ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ក្រោមឣធិបតីភាពរបស់
នាព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ គណៈគ្រប់គ្រងនៃធនាគារ SME ដឹកនាំដោយ លោកបណ្ឌិត លឹម អូន ជាអគ្គនាយក បានទទួលស្វាគមន៍គណៈប្រតិភូទាំង ១៦រូប ពីធនាគារកណ្តាល នៃប្រទេសឡាវ, ថ្នាក់ដឹកនាំនៃគម្រោង Lao Access to Finance Fund (LAFF),...