គម្រោងហិរញ្ញប្បទានអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម (មិនតម្រូវទ្រព្យធានា)

គម្រោងហិរញ្ញប្បទានអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម (មិនតម្រូវទ្រព្យធានា) ត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅក្នុងប្រទេសកម្ពុជា។ គម្រោងនេះផ្តល់ជូននូវ លក្ខខណ្ឌអនុគ្រោះជាមួយនឹងភាពងាយស្រួលបត់បែន និងអត្រាការប្រាក់ទាប។

លក្ខណៈពិសេស

ទំហំហិរញ្ញប្បទាន :រហូតដល់ ៥០,០០០ ដុល្លារអាម៉េរិក ឬសមមូលប្រាក់រៀល
គោលបំណង :ប្រើប្រាស់ជាទុនបង្វិល ឬទុនវិនិយោគ
រយៈពេលហិរញ្ញប្បទាន : រហូតដល់ ៥ឆ្នាំ សម្រាប់ទុនបង្វិល ឬ ៧ឆ្នាំ សម្រាប់ទុនវិនិយោគ
រូបិយប័ណ្ណ :ប្រាក់រៀល និងដុល្លារអាម៉េរិក
អត្រាការប្រាក់ :៦.៥០% ក្នុងមួយឆ្នាំ (ប្រាក់ដុល្លារអាម៉េរិក) I ៦.២៥% ក្នុងមួយឆ្នាំ (ប្រាក់រៀល)
៨.៥០% ក្នុងមួយឆ្នាំ (ប្រាក់ដុល្លារអាម៉េរិក) | ៨.២៥ ក្នុងមួយឆ្នាំ (ប្រាក់រៀល) សម្រាប់វិស័យធម្មតា
ទ្រព្យធានា :មិនតម្រូវទ្រព្យធានា

ឯកសារតម្រូវ

  • ឯកសារបញ្ជាក់អត្តសញ្ញាណភាគីអ្នកខ្ចី ឬអ្នករួមខ្ចី រួមមានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬ លិខិតដែលមានតម្លៃស្មើ
  • មិនតម្រូវការឯកសារបញ្ជាក់កម្មសិទ្ធទ្រព្យធានា
  • ឯកសារអាជីវកម្ម រួមមាន អាជ្ញាប័ណ្ណអាជីវកម្ម ប័ណ្ណប៉ាតង់ ឬវិញ្ញាបនបត្រចុះបញ្ជី (ប្រសិនបើមាន)
  • ឯកសារបញ្ជាក់ចំណូលចំណាយ (ប្រសិនបើមាន)
  • របាយការណ៍ហិរញ្ញវត្ថុ (ប្រសិនបើមាន)
  • របាយការណ៍ធនាគារ (ប្រសិនបើមាន)
  • ឬឯកសារផ្សេងៗទៀត អាស្រ័យទៅតាមប្រភេទអាជីវកម្ម  (ប្រសិនបើមាន)

លក្ខណៈវិនិច្ឆ័យ

  • តម្រូវមានពិន្ទុក្នុងការវាយតម្លៃប្រវត្តិឥណទានយ៉ាងហោចណាស់ត្រឹមកម្រិត “BB” និងមិនមានប្រវត្តឥណទានមិនល្អ។
  • សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលស្ថិតក្នុងប្រទេសកម្ពុជា
  • សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ យ៉ាងហោច ៥១%
  • សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលស្ថិតក្នុងវិស័យអាទិភាព និងបានចុះបញ្ជីអាជីវកម្មត្រូវបានលើកទឹកចិត្ត

អត្ថប្រយោជន៍

  • ផ្តល់ជូននូវអត្រាការប្រាក់ដែលមានភាពប្រកួតប្រជែង
  • គម្រោងហិរញ្ញប្បទានដែលមានរយៈពេលវែង
  • មិនតម្រូវការទ្រព្យធានា
  • បង្កើនប្រសិទ្ធភាព និងផលិតភាពអាជីវកម្ម