កក្កដា 6, 2026

ធនាគារ SME និងសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា​ (CPMEC) បានចុះអនុស្សរណៈនៃការយោគយល់គ្នា

ភ្នំពេញ៖ រសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦,​​ ធនាគារ SME និងសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា​ (CPMEC) បានចុះអនុស្សរណៈនៃការយោគយល់គ្នា តំណាង​ដោយ​ លោក ជា សុភ័ក្ត អគ្គនាយក ធនាគារ SME និងលោកជំទាវឧកញ៉ាបណ្ឌិត   កែ មុំ ប្រធាន CPMEC។​

អនុស្សរណៈនៃការយោគយល់គ្នានេះ មាន​គោលបំណង​ជំរុញការផ្សព្វផ្សាយ និងផ្តល់ហិរញ្ញប្បទាន មានលក្ខខណ្ឌអនុគ្រោះដល់សហគ្រាសធុនមីក្រូ តូច​ និង​មធ្យម​ ដែល​ជាមាជិក CPMEC សម្រាប់​ប្រើប្រាស់ជាទុនបង្វិល ឬការវិនិយោគ ក្នុង​ការ​ពង្រីកផលិតកម្ម និងទីផ្សារ។ បន្ថែមលើនេះ កិច្ចសហការ​នេះរំពឹង​ថា ​នឹង​ពង្រីក​វិសាល​ភាព​លើស​ពី​ការ​ផ្តល់ហិរញ្ញប្បទាន​ (beyond financing) មាន​ជាអាទិ៍​ ការ​បណ្តុះបណ្តាល​, ការចែករំលែក​ព័ត៌មាន​ និង​​ការ​សម្របសម្រួល​ការ​ចុះបញ្ជី​អាជីកម្ម​​ ជាដើម។​  

ជាមួយគ្នានេះ​ ស្ថាប័នទាំងពីរ​បាន​ប្តេជ្ញាជំរុញការ​អនុវត្តអនុស្សរណៈនៃការយោគយល់គ្នានេះឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ផ្សារភ្ជាប់​នឹង​ការ​ផែនការ​ត្រួតពិនិត្យ​ និង​របបប្រជុំទៀង​ទាត់​។

បន្ថែម

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា, វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ នៃក្រសួងហិរញ្ញវត្ថុ ប្រទេសជប៉ុន (PRI) ដោយសហការជាមួយអង្គភាពអាជីវកម្មខ្នាតតូច និងឯកជន, សាជីវកម្មហិរញ្ញវត្ថុជប៉ុន (JFC-Micro) បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី «សហគ្រាសបង្កើតថ្មី» ដល់ថ្នាក់គ្រប់គ្រង នាយកសាខា បុគ្គលិក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ប្រមាណ ៣៣នាក់។
នារសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ធនាគារ SME សហការជាមួយនឹង សមាគម ស្វាយចន្ទី កម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី “លទ្ធភាពទទួលបានហិរញ្ញប្បទាន និង ការត្រៀមខ្លួនដើម្បីទទួលបានហិរញ្ញប្បទានពីធនាគារ SME” ក្នុងគោលបំណង...