សីហា 3, 2026

អគ្គនាយក នៃធនាគារ SME ចូលរួមរាយការណ៍ និងជាវាគ្មិនកិត្តិយសធ្វើបទបង្ហាញ ស្តីពី «ការទទួលបានហិរញ្ញប្បទានសម្រាប់ធុរកិច្ច»

ភ្នំពេញ៖ លោក ជា សុភ័ក្ត អគ្គនាយក នៃធនាគារ SME បានអញ្ជើញចូលរួមរាយការណ៍ពីវឌ្ឍភាពនៃយន្តការគាំទ្រហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល និងជាវាគ្មិនកិត្តិយសធ្វើបទបង្ហាញ ស្តីពី «ការទទួលបានហិរញ្ញប្បទានសម្រាប់ធុរកិច្ច» និងកិច្ចពិភាក្សាលើប្រធានបទ «អត្ថប្រយោជន៍ និងឱកាសនៃការទទួលបានការគាំទ្រហិរញ្ញប្បទានសម្រាប់ធុរកិច្ច» ក្នុង «វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦» ក្រោមប្រធានបទ «សមហរណកម្មការគាំទ្រផ្នែកហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលដើម្បីសម្រេចភាពធន់នៃសេដ្ឋកិច្ច»។

ក្នុងថ្ងៃទី១ នៃវេទិកា អ្នកចូលរួមបានស្តាប់បទបង្ហាញ និងចូលរួមកិច្ចពិភាក្សាសំខាន់ៗ ស្តីពីប្រព័ន្ធគាំទ្រហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល និងការពង្រឹងលទ្ធភាពទទួលបានប្រភពទុនសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)។ វេទិកាក៏ទទួលបានការចូលរួមផ្លាស់ប្តូរមតិយោបល់ និងសំណួរយ៉ាងច្រើនពីអ្នកចូលរួម ដែលនឹងក្លាយជាធាតុចូលដ៏មានតម្លៃសម្រាប់ការកែលម្អគោលនយោបាយ និងយន្តការគាំទ្រធុរកិច្ចរបស់រាជរដ្ឋាភិបាលនាពេលខាងមុខ។

បន្ថែម

នារសៀល ថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ ធនាគារ SME និងក្រុមហ៊ុន Advance Digital World Trade Co.,ltd. បានរៀបចំសិក្ខាសាលាស្តីពី “SME Access to Finance for Developing Global Market” ក្នុងគោលបំណងចែករំលែក និងចូលរួមចំណែកក្នុងការជម្រុញសហគ្រាសធុនតូច និងមធ្យម
គណៈគ្រប់គ្រងជាន់ខ្ពស់នៃធ.ស.កបានអញ្ជើញចូលរួមជាវាគ្មិន ក្នុងកម្មវិធីសិក្ខាសាលាអនឡាញ ស្ដីពី "ការលើកកម្ពស់សមត្ថភាព សហគ្រិនស្ត្រីឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល" ដែលបានផ្តួចផ្តើម និងសហការរៀបចំឡើងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាគមសហគ្រិនស្ត្រីកម្ពុជា ក្រុមហ៊ុនបច្ចេកវិទ្យា