កក្កដា 2, 2026

អគ្គនាយក នៃធនាគារ SME ចូលរួមជាវាគ្មិនក្នុងពិធីប្រកាសដាក់ដំណើរការ «មូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល»

រាជធានីភ្នំពេញ, នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ – លោក ជា សុភ័ក្ត អគ្គនាយក នៃធនាគារ SME បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងពិធីសម្ពោធជាផ្លូវការនូវកម្មវិធី «មូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល» (Energy Efficiency Revolving Fund) ដែលរៀបចំឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ។

មូលនិធិនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការជំរុញអនាគតថាមពលស្អាត និរន្តរភាព និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ នៅក្នុងឱកាសនោះផងដែរ លោកអគ្គនាយកបានធ្វើបទបង្ហាញស្តីពី «មូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល» ក្នុងការផ្តល់ដំណោះស្រាយហិរញ្ញប្បទានរយៈពេលវែង និងមានលក្ខខណ្ឌអនុគ្រោះ ជូនដល់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា។

បន្ថែម

ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា តំណាងដោយ លោក លឹម អូន ជាអគ្គនាយក និងក្រុមហ៊ុន អាហ្គ្រីប៊ី (ខេមបូឌា)
រវាងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក និងសម្ព័ន្ធ សមាគមសហគ្រាសធុនតូច និងមធ្យម កម្ពុជា ដើម្បីលើកកម្ពស់ លទ្ធភាពទទួលបានហិរញ្ញប្បទាននៃសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា