កក្កដា 6, 2026

ធនាគារ SME ចូលរួមឧបត្ថម្ភក្នុង ពិធីសម្ពោធ «ផ្សារខ្មែរ MSME Hub ទួលពង្រ»

ភ្នំពេញ៖ ធនាគារ SME មានកិត្តិយសចូលរួមឧបត្ថម្ភក្នុងពិធីសម្ពោធ «ផ្សារខ្មែរ MSME Hub ទួលពង្រ» ដែលរៀបចំឡើងដោយ សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CMPEC)។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធឡើងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៣ រហូតដល់ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៦។

ការបង្កើត «ផ្សារខ្មែរ» គឺជាចលករដ៏សំខាន់មួយក្នុងការពង្រីកទីផ្សារសម្រាប់ផលិតផលក្នុងស្រុក ដោយផ្តល់ឱកាសឱ្យម្ចាស់អាជីវកម្មខ្មែរបានភ្ជាប់ផលិតផលរបស់ខ្លួនទៅកាន់អ្នកប្រើប្រាស់កាន់តែទូលំទូលាយ។

ធនាគារ SME ជឿជាក់យ៉ាងថា សហគ្រិនខ្មែរមានសមត្ថភាព ភាពច្នៃប្រឌិត និងសក្តានុពលខ្ពស់ ក្នុងការផលិតផលិតផលដែលមានគុណភាព ស្របតាមស្តង់ដារ និងអាចប្រកួតប្រជែងបានទាំងក្នុង និងក្រៅប្រទេស។ ធនាគារ SME នឹងបន្តសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម និងជំរុញឱ្យសហគ្រាសខ្មែររីកចម្រើនប្រកបដោយចីរភាព។

បន្ថែម

គណៈគ្រប់គ្រង និងបុគ្គលិក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ចំនួន ១០នាក់ បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ការអភិវឌ្ឍគម្រោងហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម» នៅទីក្រុងតូយ្យូ នៃប្រទេសជប៉ុន រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២០-២៤ ខែឧសភា ឆ្នាំ២០២៤។