កក្កដា 22, 2026

ធនាគារ SME រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារផ្នែកលក់ប្រចាំត្រីមាសទី២

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោក ជា សុភ័ក្ត អគ្គនាយក នៃធនាគារ SME បានដឹកនាំកិច្ចប្រជុំ «បូកសរុបលទ្ធផលការងារផ្នែកលក់ប្រចាំត្រីមាសទី២ ឆ្នាំ២០២៦» ដោយមានការចូលរួមពីសំណាក់នាយកប្រតិបត្តិ នាយកនាយកដ្ឋាន ប្រធានសាខា ប្រធានផ្នែកទំនាក់ទំនងអតិថិជន និងប្រធានផ្នែកវិភាគឥណទាន។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលើសមិទ្ធផលការងារដែលសម្រេចបានក្នុងត្រីមាសទី២ ព្រមទាំងពិភាក្សា និងដាក់ចេញនូវទិសដៅយុទ្ធសាស្រ្តអាជីវកម្មបន្តសម្រាប់ត្រីមាសទី៣ និងត្រីមាសទី៤ ដើម្បីធានាឱ្យបាននូវការសម្រេចបានតាមផែនការអាជីវកម្មប្រចាំឆ្នាំ២០២៦។

ក្នុងឱកាសនោះដែរ កិច្ចប្រជុំបានបើកវេទិកាពិភាក្សា ដែលបុគ្គលិកលើកឡើងនូវបញ្ហាប្រឈម ស្វែងរកដំណោះស្រាយរួម និងផ្លាស់ប្តូរពិសោធន៍ការងារ សំដៅពង្រឹងគុណភាពសេវាកម្ម និងឆ្លើយតបទៅនឹងតម្រូវការរបស់ម្ចាស់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងវិស័យអាទិភាព តាមរយៈការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អប្រសើរ និងទាន់ពេលវេលា។

 ជាមួយគ្នានេះផងដែរ ធនាគារ SME ក៏បានរៀបចំពិធីប្រគល់ វិញ្ញាបនបត្រសរសើរ ជូនដល់បុគ្គលិកផ្នែកលក់ឆ្នើមប្រចាំខែ ដើម្បីជាការលើកទឹកចិត្ត និងទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែង សមិទ្ធផលការងារ និងការប្តេជ្ញាចិត្តក្នុងការបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ។

បន្ថែម

នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ធនាគារ SME តំណាងដោយ លោកបណ្ឌិត លឹម អូន ជាអគ្គនាយក បានអញ្ជើញចូលរួមក្នុង “ពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយសហគ្រិនវ័យក្មេង” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត
នាព្រឹកថ្ងៃទី08 ខែមីនា ឆ្នាំ2023 ធនាគារ SME ចូលរួមស្មគ្រ័ចិត្តជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីក្លាយជាវីរបុរស និងវីរនារី សង្គ្រោះជីវិត ក្នុងយុទ្ធនាការ "បរិច្ចាគឈាម សង្គ្រោះជីវិត"