ឧសភា 19, 2026

ជំនួបពិភាក្សាការងារ រវាង​ធនាគារ SME និង វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ នៃក្រសួងហិរញ្ញវត្ថុជប៉ុន

រាជធានីភ្នំពេញ, នារសៀលថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦, ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល, ឯកឧត្តម ទេព ភិយ្យោរិន្ទ្រ សមាជិកក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំ នៃធនាគារ SME បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី KIMURA Hidemi ប្រធាន នៃវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ នៃក្រសួងហិរញ្ញវត្ថុជប៉ុន និងសហការី។

ជំនួបពិភាក្សានេះ ត្រូវបានរៀបចំឡើងដើម្បីស្វែងយល់ពីការអនុវត្តកន្លងមក និងបន្តចុះកិច្ចសហប្រតិបត្តិការបច្ចេកទេស ដំណាក់កាលទី ២ ដែលមានសុពលភាពរយៈពេល ២ឆ្នាំ (ចាប់ពីខែមេសា ឆ្នាំ២០២៦ ដល់ខែមេសា ឆ្នាំ២០២៨) ក្នុងគោលដៅរួមចំណែកជំរុញការផ្តល់ឥណទានជូនដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ឱ្យកាន់តែរីកចម្រើន និងប្រកបដោយបរិយាបន្ន។ តាមរយៈការវិនិយោគលើធនធានមនុស្ស និងកិច្ចសហការជាមួយដៃគូអន្តរជាតិពីប្រទេសជប៉ុន ធនាគារ SME រំពឹងថានឹងអាចបម្រើសេវាកម្មហិរញ្ញវត្ថុជូនដល់ម្ចាស់សហគ្រាសនៅកម្ពុជាឱ្យកាន់តែរហ័ស គួរឱ្យទុកចិត្ត និងចំគោលដៅ ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។

តាមរយៈអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ ភាគីជប៉ុនបានរៀបចំវគ្គបណ្តុះបណ្តាលជូនដល់ ធនាគារ SME សុរបចំនួន ៤ វគ្គ ដែលផ្តោតលើប្រធានបទសំខាន់ៗផ្សេងគ្នា ក្នុងគោលបំណងពង្រឹង និងលើកកម្ពស់សមត្ថភាពជូនដល់ថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិករបស់ ធនាគារ SME ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា បានប្រគល់ជូននូវ វត្ថុអនុស្សាវរីយ៍ដែលជាផលិតផលក្នុងស្រុក កែច្នៃដោយ សិប្បករខ្មែរ ជូនដល់ភាគីជប៉ុន។

បន្ថែម

រវាងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក និងក្រុមហ៊ុន បញ្ជី ហ្វាញថោក ឯ.ក ដើម្បីលើកកម្ពស់ លទ្ធភាពទទួលបាន ហិរញ្ញប្បទាន នៃសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា
វិស័យបច្ចេកវិទ្យា គឺជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និងកំណើនសេដ្ឋកិច្ចជាតិ ដែលរាជរដ្ឋាភិបាលចាត់ទុកជាវិស័យអាទិភាព...
នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងអគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់
នារសៀល ថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ ធនាគារ SME និងក្រុមហ៊ុន Advance Digital World Trade Co.,ltd. បានរៀបចំសិក្ខាសាលាស្តីពី “SME Access to Finance for Developing Global Market” ក្នុងគោលបំណងចែករំលែក និងចូលរួមចំណែកក្នុងការជម្រុញសហគ្រាសធុនតូច និងមធ្យម