សីហា 18, 2026

ធនាគារ SME បានរៀបចំកិច្ចពិភាក្សាយុទ្ធសាស្រ្តកម្រិតថ្នាក់ដឹកនាំ សម្រាប់ឆ្នាំ២០២៧ – ២០២៩

រាជធានីភ្នំពេញ៖ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោក ជា សុភ័ក្ត អគ្គនាយក នៃធនាគារ SME បានដឹកនាំកិច្ចប្រជុំយុទ្ធសាស្រ្តកម្រិតថ្នាក់ដឹកនាំ សម្រាប់ឆ្នាំ២០២៧–២០២៩ ដោយមានការអញ្ជើញចូលរួមពី គណៈគ្រប់គ្រងជាន់ខ្ពស់ នាយក-នាយិកានាយកដ្ឋាន ប្រធានសាខា ប្រធានផ្នែក និងបុគ្គលិកពាក់ព័ន្ធប្រមាណ ៥០ រូប។

កិច្ចពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូល និងមតិយោបល់ពីគ្រប់ផ្នែកពាក់ព័ន្ធ ដើម្បីកំណត់ទិសដៅយុទ្ធសាស្រ្ត ពង្រឹងប្រសិទ្ធភាពការងារ និងលើកកម្ពស់ការគាំទ្រហិរញ្ញប្បទានជូនដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម (SMEs) ឱ្យកាន់តែចំគោលដៅ និងទាន់ពេលវេលា។ ជាមួយគ្នានេះ កិច្ចប្រជុំក៏បានផ្តោតលើគោលគំនិត “Beyond Financing” ដែលមានន័យថា ធនាគារ SME មិនត្រឹមតែជាអ្នកផ្តល់ហិរញ្ញប្បទានប៉ុណ្ណោះទេ ប៉ុន្តែមានគោលដៅក្លាយជាដៃគូអភិវឌ្ឍអាជីវកម្មរបស់ SMEs តាមរយៈការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុ សេវាឌីជីថល ចំណេះដឹង និងការប្រឹក្សាយោបល់ បណ្តាញអាជីវកម្ម ឱកាសទីផ្សារ និងការគាំទ្រផ្សេងៗដែលមានតម្លៃបន្ថែម ដើម្បីជួយសហគ្រាសពង្រឹងសមត្ថភាព បង្កើនផលិតភាព ពង្រីកអាជីវកម្ម និងអភិវឌ្ឍឱ្យមានភាពរឹងមាំ និងចីរភាព។

តាមរយៈការពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងសកម្ម អង្គប្រជុំទទួលបានធាតុចូល មតិយោបល់ និងគំនិតយុទ្ធសាស្រ្តសំខាន់ៗជាច្រើន ដែលនឹងក្លាយជាមូលដ្ឋានដ៏មានប្រសិទ្ធភាពសម្រាប់កែលម្អយន្តការ និងអភិក្រមការងារ ឱ្យកាន់តែមានភាពប្រទាក់ក្រឡា និងប្រសិទ្ធភាព ព្រមទាំងជាមូលដ្ឋានគ្រឹះក្នុងការរៀបចំយុទ្ធសាស្ត្រថ្មីៗ សំដៅជំរុញ និងលើកកម្ពស់ការអភិវឌ្ឍធុរកិច្ចនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។

បន្ថែម

បណ្ឌិត លឹម អូន អគ្គនាយក ធ.ស.ក បានអញ្ជើញចូលរួមជា វាគ្មិន ក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២១ ស្តីពី "ភាពធន់ នៃវិស័យមីក្រូហិរញ្ញវត្ថុ និងការស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងអំឡុង នៃការរីករាលដាលជំងឺកូវីដ-១៩ បញ្ហាប្រឈមនិងឱកាស" ដែល រៀបចំឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា