កញ្ញា 9, 2026

ធនាគារ SME បានរៀបចំកិច្ចប្រជុំផែនការអាជីវកម្ម ឆ្នាំ២០២៦

រាជធានីភ្នំពេញ៖ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ ធនាគារ SME បានរៀបចំកិច្ចប្រជុំផែនការអាជីវកម្ម ឆ្នាំ២០២៦ ក្រោម អធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមប្រឹក្សាភិបាល ព្រមទាំងមានការចូលរួមពីសមាជិក-សមាជិកាក្រុមប្រឹក្សាភិបាល អគ្គនាយក គណៈគ្រប់គ្រងជាន់ខ្ពស់ នាយក-នាយិកានាយកដ្ឋាន ប្រធានសាខា ប្រធានផ្នែក និងបុគ្គលិកពាក់ព័ន្ធ សរុបប្រមាណ ៥០ រូប។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃវឌ្ឍភាពនៃការអនុវត្តការងារ និងលទ្ធផលអាជីវកម្មក្នុង ឆមាសទី១ ឆ្នាំ២០២៦ ព្រមទាំង កំណត់ទិសដៅយុទ្ធសាស្ត្រ ដើម្បីជាមូលដ្ឋានគ្រប់ជ្រុងជ្រោយសម្រាប់រៀបចំ ផែនការអាជីវកម្មឆ្នាំ២០២៧ សំដៅពង្រឹងភាពប្រទាក់ក្រឡាគ្នាជាមួយនឹងក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាល, បន្តជួយជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារ ព្រមទាំង ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ទាំងការទទួលបានហិរញ្ញប្បទានកាន់តែងាយស្រួល និងសេវាកម្មពាក់ព័ន្ធសំខាន់ៗ របស់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា។

ទន្ទឹមនេះ កិច្ចប្រជុំក៏ផ្តោតសំខាន់លើគំនិតផ្តួចផ្តើម «Beyond Financing» ប្រកបដោយនវានុវត្តន៍ ដើម្បីពង្រីកវិសាលភាពនៃការផុ្តល់សេវា របស់ធនាគារ បន្ថែមលើផលិតផលហិរញ្ញប្បទាន តាមរយៈការបង្កើត និងបង្កើនដំណោះស្រាយ និងការគាំទ្រផ្នែកបច្ចេកទេស សំដៅពង្រឹងសមត្ថភាពប្រកួតប្រជែង និងដំណើរអភិវឌ្ឍប្រកបដោយរឹងមាំ និងចីរភាព ដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា។

បន្ថែម

នាព្រឹកថ្ងៃទី08 ខែមីនា ឆ្នាំ2023 ធនាគារ SME ចូលរួមស្មគ្រ័ចិត្តជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីក្លាយជាវីរបុរស និងវីរនារី សង្គ្រោះជីវិត ក្នុងយុទ្ធនាការ "បរិច្ចាគឈាម សង្គ្រោះជីវិត"
ធនាគារ SME មានកិត្តិយសដែលបានចូលរួមឧបត្ថម្ភក្នុង វេទិកាជួបជុំសហគ្រិន ក្រោមប្រធានបទ ជីវិតជាសហគ្រិន ដែលបានប្រារព្ធឡើងនៅ សណ្ឋាគារ ខេមរា បាត់ដំបង ខេត្តបាត់ដំបង