សីហា 28, 2026

ធនាគារ SME ចូលរួមវគ្កបណ្តុះបណ្តាល «យុទ្ធសាស្រ្តអភិវឌ្ឍអាជីវកម្ម និងការគ្រប់គ្រង និងព្យាករហិរញ្ញវត្ថុ» នៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នាថ្ងៃទី២៥ ដល់ថ្ងៃទៅ២៦ ខែសីហា ឆ្នាំ២០២៦ ធនាគារ SME មានកិត្តិយសដែលបានចូលរួមក្នុងកម្មវិធីផ្សារភ្ជាប់ហិរញ្ញប្បទាន វគ្គបណ្តុះបណ្តាលស្តីពី «យុទ្ធសាស្រ្តអភិវឌ្ឍអាជីវកម្ម និងការគ្រប់គ្រង និងព្យាករហិរញ្ញវត្ថុ»​ ដែលរៀបចំដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងគាំទ្រដោយសហគ្រិនខ្មែរ។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងគោលបំណងពង្រឹងសមត្ថភាពលើការសិក្សាស្វែងយល់ ស្តីពីការរៀបចំផែនការអាជីវកម្មឱ្យមានប្រសិទ្ធភាពខ្ពស់ និងការស្វែងយល់អំពីនីតិវិធីនៃការទទួលបានប្រភពហិរញ្ញប្បទានផ្លូវការ ដើម្បីគាំទ្រដល់ការរីកចម្រើននៃអាជីវកម្ម។​

ការចូលរួមរបស់ធនាគារ SME ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការគាំទ្រការអភិវឌ្ឍសហគ្រាសក្នុងស្រុកប្រកបដោយចីរភាព។ វគ្គបណ្តុះបណ្តាលនេះ ជួយពង្រឹងសមត្ថភាពយុទ្ធសាស្ត្រ និងការគ្រប់គ្រងហិរញ្ញវត្ថុ ព្រមទាំងបង្កើនកិច្ចសហការ និងឱកាសទទួលបានប្រភពទុន ដើម្បីពង្រីក និងពង្រឹងអាជីវកម្ម។

បន្ថែម

គណៈគ្រប់គ្រង និងបុគ្គលិក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ចំនួន ១០នាក់ បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ការអភិវឌ្ឍគម្រោងហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម» នៅទីក្រុងតូយ្យូ នៃប្រទេសជប៉ុន រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២០-២៤ ខែឧសភា ឆ្នាំ២០២៤។
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា, វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ នៃក្រសួងហិរញ្ញវត្ថុ ប្រទេសជប៉ុន (PRI) ដោយសហការជាមួយអង្គភាពអាជីវកម្មខ្នាតតូច និងឯកជន, សាជីវកម្មហិរញ្ញវត្ថុជប៉ុន (JFC-Micro) បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី «សហគ្រាសបង្កើតថ្មី» ដល់ថ្នាក់គ្រប់គ្រង នាយកសាខា បុគ្គលិក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ប្រមាណ ៣៣នាក់។