តុលា 19, 2026

ធនាគារ SME រៀបចំកម្មវិធី «Move Your Body, Boost Your Mind» ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពបុគ្គលិក

រាជធានីភ្នំពេញ៖ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ធនាគារ SME បានរៀបចំកម្មវិធី «Move Your Body, Boost Your Mind» ក្រោមអធិបតីភាពលោកស្រី ឈន ដាលិះ សមាជិកាក្រុមប្រឹក្សាភិបាលឯករាជ្យ នៃធនាគារ SME ដោយមានការចូលរួមពីគណៈគ្រប់គ្រង និងបុគ្គលិកប្រមាណ ៥០ នាក់។

តាមរយៈកម្មវិធីនេះ បុគ្គលិកបានទទួលការបង្ហាត់បង្ហាញចលនារាងកាយដើម្បីសុខភាពផ្លូវចិត្ត តាមគោលការណ៍ “Water Up, Fire Down” ដែលមានការធ្វើលំហាត់ប្រាណ ដកដង្ហើម និងសមាធិ ដើម្បីស្តារតុល្យភាពថាមពល កាត់បន្ថយស្ត្រេស សម្រាលសម្ពាធផ្លូវចិត្ត បង្កើនការផ្ដោតអារម្មណ៍ និងជួយដល់ប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធការពាររាងកាយ។

ធនាគារ SME តែងតែយកចិត្តទុកដាក់លើសុខុមាលភាពរបស់បុគ្គលិក ដោយជឿជាក់ថា សុខភាពល្អ និងស្មារតីរឹងមាំ គឺជាកត្តាសំខាន់ក្នុងការបង្កើនប្រសិទ្ធភាពការងារ ការសហការជាក្រុម និងការកសាងវប្បធម៌ការងារដែលមានភាពស្និទ្ធស្នាល និងចីរភាព។

បន្ថែម

បណ្ឌិត លឹម អូន អគ្គនាយក នៃ ធ.ស.ក បានអញ្ជើញចូលរួមជា វាគ្មិនក្នុងសិក្ខាសាលាជាស៊េរីវគ្គទី២ស្តីពីការជំរុញសហគ្រិនភាព យុវជនក្រោមប្រធានបទ “យុវជន និងការចាប់ផ្ដើមអាជីវកម្ម ដំបូង” ដែលរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)
គម្រោងហិរញ្ញប្បទានសហគ្រិនស្រ្តីត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសជាស្រ្តីនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ និងអត្រាការប្រាក់់ទាប។ សហគ្រិនជាស្រ្តីអាចប្រើប្រាស់គម្រោងហិរញ្ញប្បទានខាងលើ ដើម្បីយកទៅពង្រីកអាជីវកម្ម ឬដំណើរការអាជីវកម្មថ្មីបាន។
នាព្រឹកថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច បានប្រារព្ធពិធីទូងស្គរ ដើម្បីចូលរួមអបអរសាទរ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ