រាជធានីភ្នំពេញ៖ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ដែលជាថ្ងៃទី១ នៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ធនាគារ SME មានកិត្តិយសបានចូលរួមជាវាគ្មិនកិត្តិយសក្នុងបទបង្ហាញស្តីពី «កម្មវិធីហិរញ្ញប្បទាន និងឥណទានសម្រាប់អាជីវកម្មកសិកម្ម» ដើម្បីចែករំលែកព័ត៌មានអំពីលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់គាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម។
បទបង្ហាញនេះមានគោលបំណងផ្សព្វផ្សាយអំពីគម្រោងហិរញ្ញប្បទានរបស់ធនាគារ ព្រមទាំងលក្ខខណ្ឌ និងលទ្ធភាពទទួលបានឥណទានការប្រាក់ទាប ដើម្បីគាំទ្រដល់ការពង្រីកអាជីវកម្ម ការបង្កើនផលិតកម្ម និងការកែច្នៃក្នុងស្រុក ព្រមទាំងការតភ្ជាប់ខ្សែច្រវាក់តម្លៃ សំដៅលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច និងជំរុញកំណើនប្រកបដោយចីរភាពរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។