កម្មវិធី «ខ្មែរជឿជាក់» | ភាគទី៦៖ អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី អគ្គនាយិកា ក្រុមហ៊ុន សាបារា បេសហ្វូត

កម្មវិធី «ខ្មែរជឿជាក់» នឹងនាំលោកអ្នកទៅជួបបទពិសោធន៍ផ្ទាល់របស់ អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី អគ្គនាយិកា ក្រុមហ៊ុន សាបារា បេស ហ្វូត ដែលជារោងចក្រផលិតគ្រឿងទេសខ្មែរជាច្រើនប្រភេទ ក្រោមម៉ាកសញ្ញា «គ្រឿងហ្លួងសាបារា»​។

✨ លោកអ្នកនឹងបានឃើញពីខ្សែសង្វាក់ផលិតកម្ម «គ្រឿងហ្លួង សាបារា» ​ដែលសម្រិតសម្រាំងកសិផលធម្មជាតិ ១០០% របស់កសិករខ្មែរ ដោយកែច្នៃជាគ្រឿងទេសជាច្រើនមុខរួមមាន៖ គ្រឿងការី គ្រឿងអាម៉ុក គ្រឿងកកូរ គ្រឿងម្ជូរគ្រឿង -ល- ដើម្បីជួយសម្រួលដល់ការចម្អិនរហ័សទាន់ចិត្ត។​ កាន់តែជាមោទនភាព! ម៉ាកសញ្ញា «គ្រឿងហ្លួង» បាននឹងកំពុងនាំយករសជាតិអត្តសញ្ញាណខ្មែរ ទៅបង្អួតនៅលើឆាកអន្តរជាតិ តាមរយៈការនាំចេញទៅកាន់ទីផ្សារធំៗចំនួន ៥ រួមមាន៖ សហរដ្ឋអាមេរិក អូស្ត្រាលី នូវែលសេឡង់ កូរ៉េ និងជប៉ុន។

«ខ្មែរជឿជាក់»៖ ជឿជាក់លើសហគ្រិនខ្មែរ មោទនភាពជាតិខ្មែរ! 🇰🇭

បន្ថែម

នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ធនាគារ SME តំណាងដោយ លោកបណ្ឌិត លឹម អូន ជាអគ្គនាយក បានអញ្ជើញចូលរួមក្នុង “ពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយសហគ្រិនវ័យក្មេង” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត
បណ្ឌិត លឹម អូន អគ្គនាយក នៃ ធ.ស.ក បានអញ្ជើញចូលរួមជា វាគ្មិនក្នុងសិក្ខាសាលាជាស៊េរីវគ្គទី២ស្តីពីការជំរុញសហគ្រិនភាព យុវជនក្រោមប្រធានបទ “យុវជន និងការចាប់ផ្ដើមអាជីវកម្ម ដំបូង” ដែលរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)
ធនាគារ SME មានកិត្តិយសដែលបានចូលរួមឧបត្ថម្ភក្នុង វេទិកាជួបជុំសហគ្រិន ក្រោមប្រធានបទ ជីវិតជាសហគ្រិន ដែលបានប្រារព្ធឡើងនៅ សណ្ឋាគារ ខេមរា បាត់ដំបង ខេត្តបាត់ដំបង