កក្កដា 2, 2026

ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសដាក់ដំណើរការជាផ្លូវការនៃ “មូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល”

ភ្នំពេញ៖ រសៀល​ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ – ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ SME បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ដំណើរការជាផ្លូវការ​នៃ​ “មូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល” (Energy Efficiency Revolving Fund – EERF) ដែលត្រូវ​បាន​រៀបចំឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅកម្ពុជា​។​

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូស​រំលេច​ពី​សារសំខាន់​ នៃ​គំនិតផ្តួច​ផ្តើម​បង្កើតមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ដែល​ជាវិធាន​ការ​អន្តរាគមន៍ប្រកបដោយ​ភាព​ប្រាក​ដ​និយម ក្នុង​ការ​ដោះ​​ស្រាយ​បញ្ហប្រឈម​ នៃកង្វះ​ទុនវិនិយោគ និង​ហិរញ្ញប្បទានការ​ប្រាក់សមរម្យ​ គាំទ្រ​ដល់​ការ​លើក​កម្ពស់​ការអភិវឌ្ឍថាមពលស្អាត ប្រកប​ដោយចីរភាព និងបរិយាបន្ន​ ដែល​​បាន​កំណត់​ក្នុង​គោលនយោបាយ​ជាតិ​ស្តីពី​ប្រសិទ្ធភា​ពថាមពល​ ២០២២-២០៣០។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បាន​វាយតម្លៃខ្ពស់​ដល់កិច្ច​ខិតខំប្រឹង​ប្រែង​នេះ​ ជាពិសេស​ កិច្ច​សហ​ការ​ជិតស្និត​រវាង​តួអង្គពាក់ព័ន្ធទាំង​អស់ រួមមាន​ ធនាគារ​អភិវឌ្ឍន៍អាស៊ី​, ស្ថានទូតអង់គ្លេស​ប្រចាំ​នៅកម្ពុជា,​ ស្ថាប័ន​រដ្ឋាភិបាល​ និង​គ្រឹះស្ថា​ន​ហិរញ្ញវត្ថុ​ចូល​រួម​ (Participating Financial Institutions) មាន​ជាអាទិ៍ ធនាគារ​ CIMB និង​ FTB ព្រមទាំង​ ​បាន​លើកទឹកចិត្ត​ឱ្យ​វិស័យឯកជន​ ជាពិសេស​ សហគ្រាស​ធុនតូច​ និង​មធ្យម ​ស្នើឥណទាន​ក្រោម​មូលនិធិនេះ​យកទៅ​វិនិយោ​គលើឧបករណ៍​/បរិក្ខា​រ ដែល​ជួយដល់​ការ​បង្កើន​ប្រសិទ្ធ​ភាព​ថាម​ពល​ក្នុង​ប្រតិបត្តិការ​អាជីកម្ម​របស់​ខ្លួន។​​

បន្ថែម

នាព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោកបណ្ឌិត លឹម អូន អគ្គនាយក នៃ ធនាគារ SME និង លោក Anthony Chin Min Khong នាយកប្រតិបត្តិ ធនាគារ វឌ្ឍនៈ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា
នាព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ គណៈគ្រប់គ្រងនៃធនាគារ SME ដឹកនាំដោយ លោកបណ្ឌិត លឹម អូន ជាអគ្គនាយក បានទទួលស្វាគមន៍គណៈប្រតិភូទាំង ១៦រូប ពីធនាគារកណ្តាល នៃប្រទេសឡាវ, ថ្នាក់ដឹកនាំនៃគម្រោង Lao Access to Finance Fund (LAFF),...
នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ លោកបណ្ឌិត លឹម អូន អគ្គនាយក នៃធនាគារ SME បានអញ្ជើញចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាស្តីពី "ការគាំទ្រសហគ្រាសធុនតូច និងមធ្យមលើ ការយល់ដឹង ផ្នែកច្បាប់ និងហិរញ្ញវត្ថុ សម្រាប់កំណើនប្រកបដោយចីរភាព"។