មីនា 16, 2023

សូមស្វាគមន៍ ធនាគារ វឌ្ឍនៈ ក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុដៃគូថ្មី នៃគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍

នាព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោកបណ្ឌិត លឹម អូន អគ្គនាយក នៃ ធនាគារ SME និង លោក Anthony Chin Min Khong នាយកប្រតិបត្តិ ធនាគារ វឌ្ឍនៈ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី ការអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS) ក្នុងគោលបំណងផ្តល់ហិរញ្ញប្បទានជូនដល់ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ សម្រាប់យកទៅប្រើប្រាស់ក្នុងការស្តារ ឬបើកដំណើរការអាជីវកម្មឡើងវិញ។

 

អាស្រ័យហេតុនេះ ម្ចាស់អាជីវកម្មដែលស្ថិតក្នុងវិស័យទេសចរណ៍ អាចស្នើសុំហិរញ្ញប្បទានក្រោមគម្រោងនេះ តាមរយៈ ធនាគារ វឌ្ឍនៈ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

បន្ថែម

នាព្រឹកថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច បានប្រារព្ធពិធីទូងស្គរ ដើម្បីចូលរួមអបអរសាទរ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ