សីហា 4, 2026

ក្រុមពិភាក្សាពិគ្រោះយោបល់ ក្នុង «វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦»

📸 កម្រងរូបភាពដ៏សកម្មពីក្រុមពិភាក្សាពិគ្រោះយោបល់ នៃ «វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦» ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។

ជាផ្នែកមួយដ៏សំខាន់នៃវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ក្រុមពិភាក្សាពិគ្រោះយោបល់ លើ “ប្រសិទ្ធភាពនៃការគាំទ្រហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលសម្រាប់ធុរកិច្ច” ត្រូវបានរៀបចំឡើង ដើម្បីប្រមូលធាតុចូលនិងមតិយោបល់ពីម្ចាស់សហគ្រាស/អាជីវកម្ម និងដោយមានការចូលរួមសម្របសម្រួលក្រុមពិភាក្សាពីតំណាងក្រុមការងាររៀបចំវេទិកាថ្នាក់ជាតិទាំង៨ស្ថាប័ន។

តាមរយៈការពិភាក្សា និងផ្លាស់ប្តូរយោបល់ ស្ថាប័នចំណុះឱ្យប្រព័ន្ធអេកូឡូស៊ីគាំទ្រធុរកិច្ចទទួលបាននូវសំណើ និងមតិយោបល់ល្អៗជាច្រើន ដែលនឹងក្លាយជាធាតុចូលដ៏មានប្រសិទ្ធភាព ដើម្បីកែលម្អយន្តការ និងអភិក្រមការងារ ឱ្យកាន់តែមានភាពប្រទាក់ក្រឡា និងឆ្លើយឆ្លងគ្នា ព្រមទាំងសម្រាប់ការរៀបចំគោលនយោបាយ និងយុទ្ធសាស្រ្តថ្មីៗបន្ថែមទៀត សំដៅជំរុញ និងលើកកម្ពស់ការអភិវឌ្ឍធុរកិច្ច ដែលឈានដល់ការសម្រេចបាននូវភាពធន់នៃសេដ្ឋកិច្ចកម្ពុជានាពេលអនាគត។

បន្ថែម

ដើម្បីបន្តការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដែលមានតម្រូវការឥណទានសម្រាប់ទ្រទ្រង់អាជីវកម្ម និងស្របតាមផែនការស្តារសេដ្ឋកិច្ចឡើងវិញរបស់រាជរដ្ឋាភិបាល
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក ( ធ.ស.ក ) សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ