កក្កដា 22, 2026

ធនាគារ SME ចូលរួមកម្មវិធី «ទិវាដាំដើមឈើ» នៅវិទ្យាល័យ ជា ចាន់តូ

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ធនាគារ SME មានកិត្តិយសដែលបានចូលរួមក្នុងកម្មវិធី «ទិវាដាំដើមឈើ» នៅវិទ្យាល័យ ជា ចាន់តូ ដែលរៀបចំឡើងដោយធនាគារជាតិ នៃកម្ពុជា។ ពិធីដ៏មានអត្ថន័យនេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ នៃកម្ពុជា។

ការចូលរួមរបស់ ធនាគារ SME ក្នុងកម្មវិធីនេះ សបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការចូលរួមថែរក្សាបរិស្ថាន បង្កើនគម្របពណ៌បៃតង និងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការអភិរក្សធនធានធម្មជាតិ។ ទន្ទឹមនឹងនេះ ធនាគារ SME ក៏បន្តគាំទ្ររាល់គំនិតផ្តួចផ្តើមដែលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងការកសាងសហគមន៍បៃតងសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត។

បន្ថែម

នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ធនាគារ SME តំណាងដោយលោកបណ្ឌិត លឹម ឣូន ជាឣគ្គនាយក មានសេចក្តីសោមន្សដែលបានចូលរួមឧបត្ថម្ភក្នុង កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ២ វគ្គផ្តាច់ព្រ័ត្រ ដែលរៀបចំឡើងដោយ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ក្រោមឣធិបតីភាពរបស់
ដើម្បីបន្តការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដែលមានតម្រូវការឥណទានសម្រាប់ទ្រទ្រង់អាជីវកម្ម និងស្របតាមផែនការស្តារសេដ្ឋកិច្ចឡើងវិញរបស់រាជរដ្ឋាភិបាល