សីហា 24, 2026

ធនាគារ SME អញ្ជើញចូលរួមជាវាគ្មិន និងសហការឧបត្ថម្ភសិក្ខាសាលា «ការត្រៀមខ្លួនទទួលបានហិរញ្ញប្បទាន ដើម្បីអភិវឌ្ឍន៍អាជីវកម្មសម្រាប់វិស័យ MSMEs តាមបែបឌីជីថល» នៅខេត្តកណ្តាល

ខេត្តកណ្តាល៖ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ធនាគារ SME មានកិត្តិយសអញ្ជើញចូលរួមជាវាគ្មិន និងសហការឧបត្ថម្ភសិក្ខាសាលា «ការត្រៀមខ្លួនទទួលបានហិរញ្ញប្បទាន ដើម្បីអភិវឌ្ឍន៍អាជីវកម្មសម្រាប់វិស័យ MSMEs តាមបែបឌីជីថល» ដែលបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកណ្តាល ដោយមានការចួលរួមពីម្ចាស់ និងតំណាងសហគ្រាសធុនតូច និងមធ្យមប្រមាណជាង ១៥០ នាក់។

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម ឱ្យយល់ដឹងពីនីតិវិធីនៃការទទួលបានឥណទាន និងហិរញ្ញប្បទានពីធនាគារដៃគូ ព្រមទាំងការប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីពង្រីកអាជីវកម្ម។ ជាមួយគ្នានេះ សិក្ខាសាលាក៏ផ្តោតលើការផ្តល់ចំណេះដឹងជាក់ស្តែងក្នុងការត្រៀមខ្លួនសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ ព្រមទាំងការយល់ដឹងពីបទប្បញ្ញត្តិច្បាប់នានា។

បន្ថែម

នាថ្ងៃទី២១ និង២២ ខែមិថុនា ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) សហការជាមួយ វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ (PRI) នៃក្រសួងហិរញ្ញវត្ថុជប៉ុន, សាជីវកម្មហិរញ្ញវត្ថុជប៉ុន និងអង្គភាពអាជីវកម្មខ្នាតតូច (JFC-Micro) បានរៀបចំ...