តុលា 20, 2026

លោក គួច សេងថៃ ស្ថាបនិក ANON Cambodia

សូមអញ្ជើញទស្សនា វីដេអូសក្ខីកម្មអតិថិជនរបស់ធនាគារ SME បទសម្ភាសន៍ជាមួយ លោក គួច សេងថៃ ស្ថាបនិក ANON Cambodia ដែលស្ថិតនៅក្នុងខេត្តសៀមរាប ដែលបានចែករំលែកពីបទពិសោធន៍ និងការអភិវឌ្ឍអាជីវកម្មរបស់ខ្លួនជាមួយធនាគារ SME។

វីដេអូនេះបង្ហាញពីដំណើររីកចម្រើនរបស់អតិថិជន និងការគាំទ្ររបស់ធនាគារ SME តាមរយៈ គម្រោងឥណទានប្រកបដោយលក្ខខណ្ឌអនុគ្រោះ ដើម្បីរួមចំណែកលើកកម្ពស់ និងជំរុញវឌ្ឍនភាពរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ 🇰🇭

សូមអញ្ជើញម្ចាស់អាជីវកម្មទាំងអស់ មកទទួលការប្រឹក្សាយោបល់ អំពីផែនការអាជីវកម្ម ជាមួយមន្ត្រីទំនាក់ទំនងអតិថិជនរបស់យើងខ្ញុំ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖(855) 96 811 1118 ឬចុះឈ្មោះស្នើសុំឥណទានតាមរយៈតេឡក្រាមបូត៖ https://t.me/smebankcambodia_bot

 

បន្ថែម

ធ.ស.ក បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនៅខេត្តកែប ដោយមាន ការចូលរួមពីគ្រប់បុគ្គលិក ក្នុងគោលបំណងបូកសរុបសមិទ្ធផល ការងារដែលសម្រេចបានក្នុងឆ្នាំ២០២១ និងការកំណត់ផែនការ យុទ្ធសាស្ត្រអាជីវកម្មសម្រាប់ឆ្នាំ២០២២
បណ្ឌិត លឹម អូន អគ្គនាយក ធ.ស.ក បានអញ្ជើញចូលរួមជា វាគ្មិន ក្នុងកិច្ចពិភាក្សាប្រចាំឆ្នាំលើកទី២ ស្ដីពី "ការពង្រឹងភាពធន់ និងនិរន្តរភាពនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា" ដែលរៀបចំ ឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
គម្រោងហិរញ្ញប្បទានសហគ្រិនស្រ្តីត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសជាស្រ្តីនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ និងអត្រាការប្រាក់់ទាប។ សហគ្រិនជាស្រ្តីអាចប្រើប្រាស់គម្រោងហិរញ្ញប្បទានខាងលើ ដើម្បីយកទៅពង្រីកអាជីវកម្ម ឬដំណើរការអាជីវកម្មថ្មីបាន។