តុលា 2, 2026

ធនាគារ SME អញ្ជើញចូលរួមជាវាគ្មិន និងសហការឧបត្ថម្ភសិក្ខាសាលា «ការត្រៀមខ្លួនទទួលបានហិរញ្ញប្បទាន ដើម្បីអភិវឌ្ឍន៍អាជីវកម្មសម្រាប់វិស័យ MSMEs តាមបែបឌីជីថល» នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ធនាគារ SME មានកិត្តិយសអញ្ជើញចូលរួមជាវាគ្មិន និងសហការឧបត្ថម្ភសិក្ខាសាលា «ការត្រៀមខ្លួនទទួលបានហិរញ្ញប្បទាន ដើម្បីអភិវឌ្ឍន៍អាជីវកម្មសម្រាប់វិស័យ MSMEs តាមបែបឌីជីថល» ក្រោមអធិបតីភាព ឯកឧត្ដម ង៉ូវ សេងកាក់ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចួលរួមពីម្ចាស់ និងតំណាងសហគ្រាសធុនតូច និងមធ្យមប្រមាណជាង ១៥០ នាក់។

សិក្ខាសាលានេះផ្តោតលើការពង្រឹងចំណេះដឹងរបស់ MSMEs អំពី ការត្រៀមខ្លួនទទួលបានឥណទាន និងហិរញ្ញប្បទាន ការប្រើប្រាស់ឌីជីថល ដើម្បីពង្រីកអាជីវកម្ម ការត្រៀមខ្លួនសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ ព្រមទាំងបទប្បញ្ញត្តិពាក់ព័ន្ធ។

🤝 តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍ ធនាគារ SME បន្តចូលរួមគាំទ្រការអភិវឌ្ឍវិស័យ MSMEs ឱ្យកាន់តែរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែង។

បន្ថែម

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ក្រោមការដឹកនាំរបស់លោកបណ្ឌិត លឹម អូន អគ្គនាយកនៃធនាគារ អមដំណើរដោយថ្នាក់ដឹកនាំ និងបុគ្គលិក បាននាំយកនូវសម្ភារសិក្សាមួយចំនួន ប្រគល់ជូនសាលាបឋមសិក្សាជាំសង្កែ ដែលស្ថិតនៅក្នុងភូមិតានៃ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។