កញ្ញា 5, 2023

ធនាគារ SME ឧបត្ថម្ភដល់សមាគមសហគ្រិនស្រ្តីក្នុង “ពិព័រណ៌ផលិតផលសហគ្រិនស្រ្តីកម្ពុជា ឆ្នាំ២០២៣”

នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ លោកបណ្ឌិត លឹម អូន អគ្គនាយក នៃធនាគារ SME បានអញ្ជើញចូលរួមក្នុងការបើកសម្ពោធនូវ “ពិព័រណ៌ផលិតផលសហគ្រិនស្រ្តីកម្ពុជា ឆ្នាំ២០២៣” នៅផ្សារទំនើបអូឡាំព្យា ដែលត្រូវបានរៀបចំឡើងដោយសមាគមសហគ្រិនស្រ្តីកម្ពុជា ក្រោមអធីបតីភាពរបស់ លោកជំទាវ ចម និម្មល រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម, លោកជំទាវ ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា និងមានការចូលរួមពីបណ្តាស្ថាប័នជាច្រើនរួមមាន ក្រសួងពាណិជ្ជកម្ម ក្រសួងកិច្ចការនារី ក្រសួង ឧ.វ.ប.ន សហគ្រិនខ្មែរ និងបណ្តាសមាជិកនៃសមាគមសហគ្រិនស្រ្តីនៅកម្ពុជាផងដែរ។

ពិព័រណ៌ផលិតផលសហគ្រិនស្ត្រីនេះ ប្រារព្ធឡើងក្រោមគោលបំណង (១) ការជួយគាំទ្រ និងផ្តល់អំណាចដល់ស្រ្តីក្នុងអាជីវកម្ម (២) កិច្ចពិភាក្សាយ៉ាងស៊ីជម្រៅលើបញ្ហាប្រឈមដែលស្ត្រីបានជួបប្រទះ និងដំណោះស្រាយដែលអាចសម្រេចបានក្នុងអំឡុងពេលកិច្ចពិភាក្សា (៣) ការរីករាយជាមួយនឹងប្រម៉ូសិនឆ្នាំថ្មីនៃផលិតផលរបស់ស្រ្តី (៤) ដើម្បីលើកកម្ពស់ការទិញទំនិញពីសំណាក់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក។

បន្ថែម

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (ធ.ស.ក) សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ
ធនាគារ SME មានកិត្តិយសដែលបានចូលរួមឧបត្ថម្ភក្នុង វេទិកាជួបជុំសហគ្រិន ក្រោមប្រធានបទ ជីវិតជាសហគ្រិន ដែលបានប្រារព្ធឡើងនៅ សណ្ឋាគារ ខេមរា បាត់ដំបង ខេត្តបាត់ដំបង ក្រោមអធិបតីភាពរបស់ លោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង និង