កញ្ញា 5, 2023

ធនាគារ SME ឧបត្ថម្ភដល់វេទិកាជួបជុំសហគ្រិន ក្រោមប្រធានបទ ជីវិតជាសហគ្រិន

ធនាគារ SME មានកិត្តិយសដែលបានចូលរួមឧបត្ថម្ភក្នុង វេទិកាជួបជុំសហគ្រិន ក្រោមប្រធានបទ ជីវិតជាសហគ្រិន ដែលបានប្រារព្ធឡើងនៅ សណ្ឋាគារ ខេមរា បាត់ដំបង ខេត្តបាត់ដំបង ក្រោមអធិបតីភាពរបស់ លោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង និងមានការចូលរួមពី តំណាងវិទ្យាស្ថានជាតិ សហគ្រិនភាព និងនវានុវត្តន៍ សមាគមសហគ្រិនស្រ្តីកម្ពុជា មន្ទីរពាណិជ្ជកម្មខេត្ត និងបណ្តាសហគ្រិនធំៗជាច្រើន។

ក្នុងពិធីនេះផងដែរ លោក អាន សុខ នាយកសាខាធនាគារ SME ប្រចាំខេត្តបាត់ដំបង និងក្រុមការងារ ក៏បានចូលរួម និងបានធ្វើបទបង្ហាញទៅដល់សហគ្រិនក្នុងកម្មវិធីពីលទ្ធភាព និងអត្ថប្រយោជន៍នៃការទទួលបានហិរញ្ញប្បទានពីធនាគារ SME។

បន្ថែម

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា, វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ នៃក្រសួងហិរញ្ញវត្ថុ ប្រទេសជប៉ុន (PRI) ដោយសហការជាមួយអង្គភាពអាជីវកម្មខ្នាតតូច និងឯកជន, សាជីវកម្មហិរញ្ញវត្ថុជប៉ុន (JFC-Micro) បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី «សហគ្រាសបង្កើតថ្មី» ដល់ថ្នាក់គ្រប់គ្រង នាយកសាខា បុគ្គលិក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ប្រមាណ ៣៣នាក់។