ឧសភា 25, 2026

អគ្គនាយក នៃធនាគារ SME ទទួលជួបជាមួយជំនាញការជាន់ខ្ពស់សកល ផ្នែកបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ នៃ Helen Keller International

រាជធានីភ្នំពេញ, នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លោក ជា សុភ័ក្ត អគ្គនាយក នៃធនាគារ SME បានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Michal Metajczuk  ជំនាញការ​ជាន់ខ្ពស់សកល ផ្នែកបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ នៃអង្គការ Helen Keller International ដើម្បី​​ស្វែង​យល់ពី​លទ្ធភាព​ផ្តល់​​ហិរញ្ញ​ប្ប​ទានការ​ប្រាក់ទាបរបស់ ធនាគារ SME ​​ដល់​សហគ្រាស​ធុនតូច និង​មធ្យម​ ដែល​មាន​​សកម្មភាព​អាជីវកម្ម​ពាក់ព័ន្ធនឹង​មីក្រូសារជាតិ (Essential Micronutrients) ក្នុងវិស័យចំណីអាហារនៅកម្ពុជា​។