ភ្នំពេញ៖ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ធនាគារ SME មានកិត្តិយសចូលរួមជាវាគ្មិនកិត្តិយសក្នុងសិក្ខាសាលាស្តីពីការលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុ ក្រោមប្រធានបទ «តើម្ចាស់អាជីវកម្មគួររៀបចំឯកសារហិរញ្ញវត្ថុយ៉ាងដូចម្តេច ដើម្បីស្នើសុំមូលនិធិ ឬសេវាឥណទានសម្រាប់ប្រតិបត្តិការអាជីវកម្ម?» ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។
ក្នុងឱកាសនេះ ធនាគារ SME បានចែករំលែកចំណេះដឹង និងការណែនាំសំខាន់ៗ ពាក់ព័ន្ធនឹងការត្រៀមខ្លួនមុនពេលស្នើសុំឥណទាន ការរៀបចំឯកសារអាជីវកម្ម និងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ ព្រមទាំងការកំណត់គោលបំណងប្រើប្រាស់មូលនិធិឱ្យបានច្បាស់លាស់ ដើម្បីជួយឱ្យម្ចាស់អាជីវកម្មយល់កាន់តែច្បាស់អំពីដំណើរការស្នើសុំឥណទាន និងការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព។
ការចូលរួមនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ SME ក្នុងការលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុ និងចូលរួមពង្រឹងសមត្ថភាព SMEs ឱ្យកាន់តែមានភាពរឹងមាំ និងត្រៀមខ្លួនបានល្អប្រសើរសម្រាប់ការទទួលបានហិរញ្ញប្បទាន ដើម្បីពង្រីកអាជីវកម្ម និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។