តុលា 8, 2026

ធនាគារ SME ចូលរួមសហការឧបត្ថម្ភកម្មវិធី «មហាសន្និបាត សហព័ន្ធស្វាយចន្ទីកម្ពុជា អាណត្តិទី១ និងការបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល អាណត្តិទី២»

រាជធានីភ្នំពេញ៖ នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ធនាគារ SME មានកិត្តិយសចូលរួមសហការឧបត្ថម្ភកម្មវិធី «មហាសន្និបាត សហព័ន្ធស្វាយចន្ទីកម្ពុជា អាណត្តិទី១ និងការបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល អាណត្តិទី២» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលរៀបចំឡើងដោយសហព័ន្ធស្វាយចន្ទីកម្ពុជា។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញអំពីវឌ្ឍនភាព និងអនាគតវិស័យស្វាយចន្ទីកម្ពុជា ព្រមទាំងលើកកម្ពស់ប្រតិបត្តិការអាជីវកម្មដែលគាំទ្រវិស័យស្វាយចន្ទី។ ជាមួយគ្នានេះ កម្មវិធីក៏មាន​ការបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទីកម្ពុជា អាណត្តិទី២​ផងដែរ។

បន្ថែម

ធនាគារ SME មានកិត្តិយសដែលបានចូលរួមឧបត្ថម្ភក្នុង វេទិកាជួបជុំសហគ្រិន ក្រោមប្រធានបទ ជីវិតជាសហគ្រិន ដែលបានប្រារព្ធឡើងនៅ សណ្ឋាគារ ខេមរា បាត់ដំបង ខេត្តបាត់ដំបង ក្រោមអធិបតីភាពរបស់ លោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង និង
នាព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោកបណ្ឌិត លឹម អូន អគ្គនាយក នៃ ធនាគារ SME និង លោក Anthony Chin Min Khong នាយកប្រតិបត្តិ ធនាគារ វឌ្ឍនៈ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា
នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងសហព័ន្ធស្វាយចន្ទីកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ក្នុងគោលបំណងលើកស្ទួយវិស័យកែច្នៃស្វាយចន្ទី នៅកម្ពុជា
នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា