Author name: kimmey

ធនាគារ SME បានរៀបចំកិច្ចពិភាក្សាយុទ្ធសាស្រ្តកម្រិតថ្នាក់ដឹកនាំ សម្រាប់ឆ្នាំ២០២៧ – ២០២៩

រាជធានីភ្នំពេញ៖ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោក ជា សុភ័ក្ត អគ្គនាយក នៃធនាគារ SME បានដឹកនាំកិច្ចប្រជុំយុទ្ធសាស្រ្តកម្រិតថ្នាក់ដឹកនាំ សម្រាប់ឆ្នាំ២០២៧–២០២៩ ដោយមានការអញ្ជើញចូលរួមពី គណៈគ្រប់គ្រងជាន់ខ្ពស់ នាយក-នាយិកានាយកដ្ឋាន ប្រធានសាខា ប្រធានផ្នែក និងបុគ្គលិកពាក់ព័ន្ធប្រមាណ ៥០ រូប។ កិច្ចពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូល និងមតិយោបល់ពីគ្រប់ផ្នែកពាក់ព័ន្ធ ដើម្បីកំណត់ទិសដៅយុទ្ធសាស្រ្ត ពង្រឹងប្រសិទ្ធភាពការងារ និងលើកកម្ពស់ការគាំទ្រហិរញ្ញប្បទានជូនដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម (SMEs) ឱ្យកាន់តែចំគោលដៅ និងទាន់ពេលវេលា។ ជាមួយគ្នានេះ កិច្ចប្រជុំក៏បានផ្តោតលើគោលគំនិត “Beyond Financing” ដែលមានន័យថា ធនាគារ SME មិនត្រឹមតែជាអ្នកផ្តល់ហិរញ្ញប្បទានប៉ុណ្ណោះទេ ប៉ុន្តែមានគោលដៅក្លាយជាដៃគូអភិវឌ្ឍអាជីវកម្មរបស់ SMEs តាមរយៈការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុ សេវាឌីជីថល ចំណេះដឹង និងការប្រឹក្សាយោបល់ បណ្តាញអាជីវកម្ម ឱកាសទីផ្សារ និងការគាំទ្រផ្សេងៗដែលមានតម្លៃបន្ថែម ដើម្បីជួយសហគ្រាសពង្រឹងសមត្ថភាព បង្កើនផលិតភាព ពង្រីកអាជីវកម្ម និងអភិវឌ្ឍឱ្យមានភាពរឹងមាំ និងចីរភាព។ តាមរយៈការពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងសកម្ម អង្គប្រជុំទទួលបានធាតុចូល …

ធនាគារ SME បានរៀបចំកិច្ចពិភាក្សាយុទ្ធសាស្រ្តកម្រិតថ្នាក់ដឹកនាំ សម្រាប់ឆ្នាំ២០២៧ – ២០២៩ Read More »

ធនាគារ SME បានជួបពិភាក្សាចែករំលែកចំណេះដឹងជាមួយស្ថាប័ន ជីអេស១ កម្ពុជា (GS1 Cambodia) នៃសភាពាណិជ្ជកម្មកម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ធនាគារ SME ដឹកនាំដោយ លោក ជា សុភ័ក្ត អគ្គនាយក បានជួបពិភាក្សាជាមួយ សមាគមជីអេស១កម្ពុជា (GS1 Cambodia Association) នៃ​សភាពាណិជ្ជកម្មកម្ពុជា។​ កិច្ចជួបពិភាក្សានេះធ្វើឡើង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្សព្វផ្សាយអំពីវគ្គបណ្តុះបណ្តាលសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅទូទាំងប្រទេសកម្ពុជា ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ការអភិវឌ្ឍអាជីវកម្ម និងការឈានចូលទីផ្សារ និងនាំចេញ។ ក្នុងជំនួបពិភាក្សានេះ ធនាគារ SME បានធ្វើបទបង្ហាញអំពីបេសកកម្ម ចក្ខុវិស័យ ព្រមទាំងដំណោះស្រាយហិរញ្ញវត្ថុដែលគាំទ្រដល់ SMEs នៅក្នុងស្រុក។ ទន្ទឹមនឹងនេះ សមាគមជីអេស១កម្ពុជា ក៏បានចែករំលែកអំពីសារៈសំខាន់នៃការអនុវត្តស្តង់ដាអន្តរជាតិ GS1 និងការប្រើប្រាស់ប្រព័ន្ធបារកូដ (Barcode) ក្នុងការគ្រប់គ្រងខ្សែសង្វាក់ផលិតកម្ម បង្កើនទំនុកចិត្តអតិថិជន និងពង្រីកវិសាលភាពទីផ្សារទាំងក្នុងស្រុក និងឈានទៅកាន់ទីផ្សារអន្តរជាតិ។​

កម្មវិធី «ខ្មែរជឿជាក់» | ភាគទី៧៖ អ្នកស្រី ឡុង ស៊ីចាន់ នាយកប្រតិបត្តិ ក្រុមហ៊ុន The Foxest Art Co.,Ltd.

កម្មវិធី «ខ្មែរជឿជាក់» នឹងនាំលោកអ្នកទៅជួបបទពិសោធន៍ផ្ទាល់របស់ អ្នកស្រី ឡុង ស៊ីចាន់ នាយកប្រតិបត្តិ ក្រុមហ៊ុន The Foxest Art Co., Ltd ដែលស្គាល់តាមរយៈម៉ាកយីហោ «យក្សាបោកអ៊ុត» ឯកទេសក្នុងការកែច្នៃ និងផលិតសាប៊ូ ព្រមទាំងទឹកក្រអូបក្នុងស្រុក។ ✨ លោកអ្នកនឹងបានឃើញពីខ្សែសង្វាក់ផលិតកម្ម «យក្សាបោកអ៊ុត» ដែលត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ និងមានគុណភាពខ្ពស់ ក្នុងការកម្ចាត់ស្នាមប្រឡាក់ និងផ្តល់ក្លិនក្រអូបប្រហើរជាប់ចិត្ត ដើរទន្ទឹមនឹងសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់។ «ខ្មែរជឿជាក់»៖ ជឿជាក់លើសហគ្រិនខ្មែរ មោទនភាពជាតិខ្មែរ! 🇰🇭✨

ក្រុមពិភាក្សាពិគ្រោះយោបល់ ក្នុង «វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦»

📸 កម្រងរូបភាពដ៏សកម្មពីក្រុមពិភាក្សាពិគ្រោះយោបល់ នៃ «វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦» ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។ ជាផ្នែកមួយដ៏សំខាន់នៃវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ក្រុមពិភាក្សាពិគ្រោះយោបល់ លើ “ប្រសិទ្ធភាពនៃការគាំទ្រហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលសម្រាប់ធុរកិច្ច” ត្រូវបានរៀបចំឡើង ដើម្បីប្រមូលធាតុចូលនិងមតិយោបល់ពីម្ចាស់សហគ្រាស/អាជីវកម្ម និងដោយមានការចូលរួមសម្របសម្រួលក្រុមពិភាក្សាពីតំណាងក្រុមការងាររៀបចំវេទិកាថ្នាក់ជាតិទាំង៨ស្ថាប័ន។ តាមរយៈការពិភាក្សា និងផ្លាស់ប្តូរយោបល់ ស្ថាប័នចំណុះឱ្យប្រព័ន្ធអេកូឡូស៊ីគាំទ្រធុរកិច្ចទទួលបាននូវសំណើ និងមតិយោបល់ល្អៗជាច្រើន ដែលនឹងក្លាយជាធាតុចូលដ៏មានប្រសិទ្ធភាព ដើម្បីកែលម្អយន្តការ និងអភិក្រមការងារ ឱ្យកាន់តែមានភាពប្រទាក់ក្រឡា និងឆ្លើយឆ្លងគ្នា ព្រមទាំងសម្រាប់ការរៀបចំគោលនយោបាយ និងយុទ្ធសាស្រ្តថ្មីៗបន្ថែមទៀត សំដៅជំរុញ និងលើកកម្ពស់ការអភិវឌ្ឍធុរកិច្ច ដែលឈានដល់ការសម្រេចបាននូវភាពធន់នៃសេដ្ឋកិច្ចកម្ពុជានាពេលអនាគត។

អគ្គនាយក នៃធនាគារ SME ចូលរួមរាយការណ៍ និងជាវាគ្មិនកិត្តិយសធ្វើបទបង្ហាញ ស្តីពី «ការទទួលបានហិរញ្ញប្បទានសម្រាប់ធុរកិច្ច»

ភ្នំពេញ៖ លោក ជា សុភ័ក្ត អគ្គនាយក នៃធនាគារ SME បានអញ្ជើញចូលរួមរាយការណ៍ពីវឌ្ឍភាពនៃយន្តការគាំទ្រហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល និងជាវាគ្មិនកិត្តិយសធ្វើបទបង្ហាញ ស្តីពី «ការទទួលបានហិរញ្ញប្បទានសម្រាប់ធុរកិច្ច» និងកិច្ចពិភាក្សាលើប្រធានបទ «អត្ថប្រយោជន៍ និងឱកាសនៃការទទួលបានការគាំទ្រហិរញ្ញប្បទានសម្រាប់ធុរកិច្ច» ក្នុង «វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦» ក្រោមប្រធានបទ «សមហរណកម្មការគាំទ្រផ្នែកហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលដើម្បីសម្រេចភាពធន់នៃសេដ្ឋកិច្ច»។ ក្នុងថ្ងៃទី១ នៃវេទិកា អ្នកចូលរួមបានស្តាប់បទបង្ហាញ និងចូលរួមកិច្ចពិភាក្សាសំខាន់ៗ ស្តីពីប្រព័ន្ធគាំទ្រហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល និងការពង្រឹងលទ្ធភាពទទួលបានប្រភពទុនសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)។ វេទិកាក៏ទទួលបានការចូលរួមផ្លាស់ប្តូរមតិយោបល់ និងសំណួរយ៉ាងច្រើនពីអ្នកចូលរួម ដែលនឹងក្លាយជាធាតុចូលដ៏មានតម្លៃសម្រាប់ការកែលម្អគោលនយោបាយ និងយន្តការគាំទ្រធុរកិច្ចរបស់រាជរដ្ឋាភិបាលនាពេលខាងមុខ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា អញ្ជើញជាអធិបតីភាពថ្លែងសុន្ទរកថាស្វាគមន៍ ក្នុង «វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦»

Phnom Penh, SME Bank is honored to sponsor the Grand opening of the “Phsa Khmer MSME Hub Toul Pong Ro”, organized by the Cambodia Microenterprise and Professional Association (CMPEC). The event is being held over three days, from July 3 to July 5, 2026. The establishment of the Phsa Khmer represents a significant initiative to …

ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា អញ្ជើញជាអធិបតីភាពថ្លែងសុន្ទរកថាស្វាគមន៍ ក្នុង «វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦» Read More »

ធនាគារ SME ចូលរួមដាក់ស្តង់ពិព័រណ៍ក្នុងព្រឹត្តិការណ៍ «យុទ្ធនាការអាហារខ្មែរត្រូវតែខ្លាំង»

ភ្នំពេញ៖ ធនាគារ SME មានកិត្តិយសចូលរួមដាក់ស្តង់ពិព័រណ៍ក្នុងមហាព្រឹត្តិការណ៍ «យុទ្ធនាការអាហារខ្មែរត្រូវតែខ្លាំង» (Cambodia Food Expo 2026) ដែលប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។ «យុទ្ធនាការអាហារខ្មែរត្រូវតែខ្លាំង» គឺជាចលនាដ៏មានសារៈសំខាន់ក្នុងការរួបរួមកម្លាំងពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់តម្លៃអាហារខ្មែរ ជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ពង្រឹងស្តង់ដាផលិតកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់សហគ្រិនខ្មែរ ទាំងក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ការចូលរួមរបស់ ធនាគារ SME ក្នុងមហាព្រឹត្តិការណ៍នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគាំទ្រ និងជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ជាពិសេសអាជីវកម្មក្នុងវិស័យម្ហូបអាហារ កសិ-ឧស្សាហកម្ម និងផលិតកម្មក្នុងស្រុក ឱ្យមានលទ្ធភាពពង្រីកខ្លួន បង្កើនគុណភាពផលិតផល និងពង្រឹងសមត្ថភាពប្រកួតប្រជែង តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដ៏សមស្រប និងការគាំទ្រផ្នែកប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម។

ធនាគារ SME ចូលរួមកម្មវិធី «ទិវាដាំដើមឈើ» នៅវិទ្យាល័យ ជា ចាន់តូ

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ធនាគារ SME មានកិត្តិយសដែលបានចូលរួមក្នុងកម្មវិធី «ទិវាដាំដើមឈើ» នៅវិទ្យាល័យ ជា ចាន់តូ ដែលរៀបចំឡើងដោយធនាគារជាតិ នៃកម្ពុជា។ ពិធីដ៏មានអត្ថន័យនេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ នៃកម្ពុជា។ ការចូលរួមរបស់ ធនាគារ SME ក្នុងកម្មវិធីនេះ សបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការចូលរួមថែរក្សាបរិស្ថាន បង្កើនគម្របពណ៌បៃតង និងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការអភិរក្សធនធានធម្មជាតិ។ ទន្ទឹមនឹងនេះ ធនាគារ SME ក៏បន្តគាំទ្ររាល់គំនិតផ្តួចផ្តើមដែលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងការកសាងសហគមន៍បៃតងសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត។

ធនាគារ SME ចូលរួមឧបត្ថម្ភក្នុងកម្មវិធី «ជំនួបបណ្តាញធុរកិច្ច»

ភ្នំពេញ៖ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ធនាគារ SME មានកិត្តិយសចូលរួមឧបត្ថម្ភក្នុងកម្មវិធី «ជំនួបបណ្តាញធុរកិច្ច (Business Networking Night)» ដែលរៀបចំដោយ សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) នៅសណ្ឋាគារ Raffles Le Royal។ កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងពង្រីកបណ្តាញអាជីវកម្ម បង្កើតឱកាសសហការ លើកកម្ពស់ផលិតផល និងសេវាកម្មរបស់សមាជិកា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាញធុរកិច្ចទាំងក្នុង និងក្រៅប្រទេស។ ក្នុងឱកាសនេះ ក៏មានការប្រកាសបើកជាផ្លូវការនូវ យុទ្ធនាការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦ ដើម្បីលើកទឹកចិត្ត និងទទួលស្គាល់សមិទ្ធផលរបស់សហគ្រិនស្ត្រីនៅកម្ពុជា។