តុលា 2, 2026

សិប្បកម្ម «ចំណតប្រហិតម៉ូស្លីម»៖ ដៃគូដែលអាចទុកចិត្តបាន សម្រាប់ផលិតផលអាហារម៉ូស្លីមប្រកបដោយគុណភាព និងអនាម័យ

ក្នុងបរិបទដែលអ្នកប្រើប្រាស់កាន់តែយកចិត្តទុកដាក់លើ គុណភាព សុវត្ថិភាពចំណីអាហារ និងអនាម័យ «ចំណតប្រហិតម៉ូស្លីម»​ បាននិងកំពុងអភិវឌ្ឍខ្លួនជាសិប្បកម្មផលិត និងកែច្នៃអាហារ ដែលផ្តោតលើការផលិតប្រហិត និងប៉ាតេជាច្រើនប្រភេទ ស្របតាមតម្រូវការនៃការផលិតអាហារម៉ូស្លីម។

សិប្បកម្មនេះត្រូវបានបង្កើតឡើងដោយ លោក លី ពូពើកើ ដែលបានចំណាយពេលជាច្រើនឆ្នាំក្នុងការសិក្សា សាកល្បង និងអភិវឌ្ឍរូបមន្ត ដើម្បីស្វែងរករសជាតិដែលឈ្ងុយឆ្ងាញ់ និងមានគុណភាព។ ការតស៊ូ និងការយកចិត្តទុកដាក់លើគុណភាព បានក្លាយជាមូលដ្ឋានសំខាន់ក្នុងការអភិវឌ្ឍអាជីវកម្ម និងការបង្កើនទំនុកចិត្តពីអតិថិជន។

បច្ចុប្បន្ន «ចំណតប្រហិតម៉ូស្លីម» មានផលិតផលជាច្រើនប្រភេទ រួមមាន ប្រហិតសាច់គោ ប្រហិតសាច់មាន់ ប៉ាតេសាច់គោ និងប៉ាតេសាច់មាន់។ ផលិតផលទាំងនេះត្រូវបានយកចិត្តទុកដាក់ចាប់ពីការជ្រើសរើសវត្ថុធាតុដើម ដំណើរការផលិត ការរក្សាអនាម័យ រហូតដល់ការរក្សាទុកផលិតផល ដោយផ្តោតលើគុណភាព និងសុវត្ថិភាពចំណីអាហារ ព្រមទាំងគោរពតាមតម្រូវការសម្រាប់អ្នកប្រើប្រាស់ម៉ូស្លីម។

រឿងរ៉ាវរបស់ «ចំណតប្រហិតម៉ូស្លីម» គឺជាផ្នែកមួយនៃដំណើររបស់អាជីវកម្មក្នុងវិស័យផលិតកម្ម និងកែច្នៃអាហារក្នុងស្រុក ដែលចាប់ផ្តើមពីទំហំតូច ប៉ុន្តែមានក្តីស្រមៃ និងការតស៊ូក្នុងការអភិវឌ្ឍផលិតផលដែលមានអត្តសញ្ញាណ និងឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់នៅកម្ពុជា។

បន្ថែម

គម្រោងហិរញ្ញប្បទានសហគ្រិនស្រ្តីត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសជាស្រ្តីនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ និងអត្រាការប្រាក់់ទាប។ សហគ្រិនជាស្រ្តីអាចប្រើប្រាស់គម្រោងហិរញ្ញប្បទានខាងលើ ដើម្បីយកទៅពង្រីកអាជីវកម្ម ឬដំណើរការអាជីវកម្មថ្មីបាន។
ភ្នំពេញ ថ្ងៃទី16 ខែធ្នូ ឆ្នាំ2021៖ ដើម្បីបន្តការគាំទ្រយ៉ាងសកម្មដល់រដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងជាពិសេសដើម្បី
នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ លោកបណ្ឌិត លឹម អូន អគ្គនាយក នៃធនាគារ SME បានអញ្ជើញចូលរួមក្នុងការបើកសម្ពោធនូវ “ពិព័រណ៌ផលិតផលសហគ្រិនស្រ្តីកម្ពុជា ឆ្នាំ២០២៣” នៅផ្សារទំនើបអូឡាំព្យា ដែលត្រូវបានរៀបចំឡើងដោយសមាគមសហគ្រិនស្រ្តីកម្ពុជា ក្រោមអធីបតីភាព...