ចាប់តាំងពីឆ្នាំ២០១៥ មក មូមូ ហ្វាម (Moo Moo Farm) បានបង្កើតឡើងក្នុងនាមជាកសិដ្ឋានទឹកដោះគោដំបូងគេនៅកម្ពុជា ដោយមានមោទនភាពក្នុងការផលិតទឹកដោះគោស្រស់ ១០០% ក្នុងស្រុក ប្រកបដោយគុណភាពខ្ពស់ ស្រស់ និងធម្មជាតិ។ ដោយយល់ឃើញថា ការផលិតផលិតផលក្នុងស្រុកមិនត្រឹមតែជាមោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរួមចំណែកលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភរបស់ប្រជាជន ជាពិសេសកុមារ តាមរយៈការផ្តល់នូវទឹកដោះគោដែលមានគុណភាព និងជួយដល់ការលូតលាស់របស់រាងកាយ។
ដោយមានការគាំទ្រហិរញ្ញប្បទានពី ធនាគារ SME មូមូ ហ្វាម មានឱកាសពង្រឹងសមត្ថភាពផលិតកម្ម បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងពង្រីកសក្តានុពលអាជីវកម្ម ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារដែលកំពុងកើនឡើង។ ជាមួយនឹងការយកចិត្តទុកដាក់លើគុណភាព និងដំណើរការផលិតកម្ម មូមូ ហ្វាម បន្តនាំយកផលិតផលទឹកដោះគោស្រស់ដែលផលិតក្នុងស្រុក ជូនដល់អ្នកប្រើប្រាស់កម្ពុជា។
ហេតុដូច្នេះ មូមូ ហ្វាម បន្តប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍអាជីវកម្ម និងលើកកម្ពស់គុណភាពផលិតផលទឹកដោះគោស្រស់ក្នុងស្រុក ឱ្យកាន់តែមានសក្តានុពល និងភាពប្រកួតប្រជែង ដើម្បីចូលរួមចំណែកក្នុងការជំរុញវិស័យផលិត និងកែច្នៃក្នុងប្រទេសកម្ពុជា។ 💪
🥛 មូមូ ហ្វាម ទឹកដោះគោស្រស់ ផលិតផលក្នុងស្រុក គាំទ្រផលិតកម្មខ្មែរ!
កុំភ្លេចរង់ចាំតាមដានទស្សនាតាមរយៈទំព័រ Facebook SME Bank of Cambodia ពីដំណើរអាជីវកម្ម និងការផ្លាស់ប្តូររបស់ពួកគាត់ បន្ទាប់ពីទទួលបានការគាំទ្រហិរញ្ញប្បទានពីធនាគារ SME។