កញ្ញា 3, 2026

ធនាគារ SME ចុះទស្សនកិច្ចស្វែងយល់ពីអាជីវកម្ម នៅខេត្តត្បូងឃ្មុំ

“អ្វីដែលមនុស្សមួយចំនួនមើលឃើញថាជាសំណល់ អាចក្លាយជាវត្ថុធាតុដើមដ៏មានតម្លៃសម្រាប់បង្កើតឱកាសថ្មីៗក្នុងអាជីវកម្ម។” 

នៅខេត្តត្បូងឃ្មុំ ប្តីប្រពន្ធមួយគូបានចាប់ផ្តើមអាជីវកម្មកែច្នៃសំណល់ ដោយប្រមូល និងកែច្នៃសំណល់ប្លាស្ទិក ឱ្យក្លាយជាវត្ថុធាតុដើមសម្រាប់ផលិតផលផ្សេងៗ ដូចជា ដប កំប៉ុងជ័រ និងផលិតផលប្លាស្ទិកជាដើម។ 

ដោយមានចក្ខុវិស័យ និងការតស៊ូ ពួកគាត់បានបន្តអភិវឌ្ឍពីមួយជំហានទៅមួយជំហាន រួមចំណែកក្នុងការកាត់បន្ថយសំណល់ និងបង្កើតតម្លៃបន្ថែមសម្រាប់សហគមន៍។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការពង្រីកអាជីវកម្ម និងបង្កើនសមត្ថភាពផលិតកម្ម ប្តីប្រពន្ធមួយគូនេះបានទទួលការគាំទ្រហិរញ្ញប្បទានពី ធនាគារ SME ដែលជាផ្នែកមួយក្នុងការជួយឱ្យអាជីវកម្មរបស់ពួកគាត់បន្តរីកចម្រើន។

កុំភ្លេចរង់ចាំតាមដានទស្សនាតាមរយៈទំព័រ Facebook SME Bank of Cambodia  ពីដំណើរអាជីវកម្ម និងការផ្លាស់ប្តូររបស់ពួកគាត់ បន្ទាប់ពីទទួលបានការគាំទ្រហិរញ្ញប្បទានពីធនាគារ SME។

បន្ថែម

នារសៀល ថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ ធនាគារ SME និងក្រុមហ៊ុន Advance Digital World Trade Co.,ltd. បានរៀបចំសិក្ខាសាលាស្តីពី “SME Access to Finance for Developing Global Market” ក្នុងគោលបំណងចែករំលែក និងចូលរួមចំណែកក្នុងការជម្រុញសហគ្រាសធុនតូច និងមធ្យម
ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១៖ ដើម្បីបន្តការគាំទ្រយ៉ាងសកម្មដល់រដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសេដ្ឋកិច្ច​ឡើងវិញ​អំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងជាពិសេសដើម្បី
នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងសហព័ន្ធស្វាយចន្ទីកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ក្នុងគោលបំណងលើកស្ទួយវិស័យកែច្នៃស្វាយចន្ទី នៅកម្ពុជា