កម្មវិធី «ខ្មែរជឿជាក់» | ភាគទី២៖ លោក មាស ហូលី អនុប្រធានក្រុមហ៊ុន Kirirom Food Production

💡ការឈានជើងចូលទៅកាន់ទីផ្សារអន្តរជាតិ មិនមែនជារឿងងាយស្រួលនោះទេ! តើអាជីវកម្មត្រូវត្រៀមខ្លួន និងពង្រឹងសមត្ថភាពបែបណាខ្លះ?

ដូច្នេះ យើងខ្ញុំនឹងនាំលោកអ្នកទៅជួបបទពិសោធន៍ផ្ទាល់របស់ លោក មាស ហូលី​ អនុប្រធានក្រុមហ៊ុន នៃក្រុមហ៊ុន Kirirom Food production ដែលចាប់ផ្តើមពីកសិករ និងសម្លឹងឃើញនូវសក្តានុពលនៃ ផ្លែស្វាយ រហូតសម្រេចចិត្តបង្កើត​រោងចក្រកែច្នៃផ្លែស្វាយ ក្នុងគោលបំណងលើកកម្ពស់តម្លៃបន្ថែម និងពង្រីកវិសាលភាពទីផ្សារកសិកម្ម។​​ តាមរយៈការតស៊ូ និងចក្ខុវិស័យច្បាស់លាស់ ធ្វើឱ្យសហគ្រាសនេះក្លាយជា សហគ្រាសឆ្នើមក្នុងស្រុក ដែលមានជំនាញខ្ពស់​ក្នុងការកែ​ច្នៃ​ដំណាប់ស្វាយ និងបានឈានជើងចូលទីផ្សារអន្តរជាតិជាង ១០ ប្រទេសនាពេលបច្ចុប្បន្ន។

«ខ្មែរជឿជាក់»៖ ជឿជាក់លើសហគ្រិនខ្មែរ មោទនភាពជាតិខ្មែរ!