កម្មវិធី «ខ្មែរជឿជាក់» នឹងនាំលោកអ្នកទៅជួបបទពិសោធន៍ និងដំណើរតស៊ូរបស់ លោក លី ពូពើកើ ម្ចាស់សិប្បកម្ម «ចំណតប្រហិតម៉ូស្លីម» ដែលជាសិប្បកម្មផលិតប្រហិត និងប៉ាតេជាច្រើនប្រភេទ តាមស្តង់ដាអាហារម៉ូស្លីម។
✨ លោកអ្នកនឹងបានឃើញពីខ្សែច្រវាក់ផលិតកម្ម «ចំណតប្រហិតម៉ូស្លីម» ដែលបានចាប់ផ្តើមពីអាជីវកម្មតូចមួយ រហូតក្លាយជាសិប្បកម្មដែលផ្តោតលើ រសជាតិ គុណភាព អនាម័យ និងសុវត្ថិភាព ដែលបានបន្តខិតខំស្វែងរក និងអភិវឌ្ឍរូបមន្តផលិតអស់រយៈពេលជាង ១០ឆ្នាំ ដើម្បីឱ្យផលិតផលនីមួយៗ មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើតបាននូវ ទំនុកចិត្តពីអ្នកប្រើប្រាស់។
«ខ្មែរជឿជាក់»៖ ជឿជាក់លើសហគ្រិនខ្មែរ មោទនភាពជាតិខ្មែរ! 🇰🇭✨