Author name: kimmey

ធនាគារ SME ចូលរួមកម្មវិធី «ទិវាដាំដើមឈើ» នៅវិទ្យាល័យ ជា ចាន់តូ

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ធនាគារ SME មានកិត្តិយសដែលបានចូលរួមក្នុងកម្មវិធី «ទិវាដាំដើមឈើ» នៅវិទ្យាល័យ ជា ចាន់តូ ដែលរៀបចំឡើងដោយធនាគារជាតិ នៃកម្ពុជា។ ពិធីដ៏មានអត្ថន័យនេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ នៃកម្ពុជា។ ការចូលរួមរបស់ ធនាគារ SME ក្នុងកម្មវិធីនេះ សបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការចូលរួមថែរក្សាបរិស្ថាន បង្កើនគម្របពណ៌បៃតង និងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការអភិរក្សធនធានធម្មជាតិ។ ទន្ទឹមនឹងនេះ ធនាគារ SME ក៏បន្តគាំទ្ររាល់គំនិតផ្តួចផ្តើមដែលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងការកសាងសហគមន៍បៃតងសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត។

ធនាគារ SME ចូលរួមឧបត្ថម្ភក្នុងកម្មវិធី «ជំនួបបណ្តាញធុរកិច្ច»

ភ្នំពេញ៖ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ធនាគារ SME មានកិត្តិយសចូលរួមឧបត្ថម្ភក្នុងកម្មវិធី «ជំនួបបណ្តាញធុរកិច្ច (Business Networking Night)» ដែលរៀបចំដោយ សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) នៅសណ្ឋាគារ Raffles Le Royal។ កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងពង្រីកបណ្តាញអាជីវកម្ម បង្កើតឱកាសសហការ លើកកម្ពស់ផលិតផល និងសេវាកម្មរបស់សមាជិកា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាញធុរកិច្ចទាំងក្នុង និងក្រៅប្រទេស។ ក្នុងឱកាសនេះ ក៏មានការប្រកាសបើកជាផ្លូវការនូវ យុទ្ធនាការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦ ដើម្បីលើកទឹកចិត្ត និងទទួលស្គាល់សមិទ្ធផលរបស់សហគ្រិនស្ត្រីនៅកម្ពុជា។

ធនាគារ SME រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារផ្នែកលក់ប្រចាំត្រីមាសទី២

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោក ជា សុភ័ក្ត អគ្គនាយក នៃធនាគារ SME បានដឹកនាំកិច្ចប្រជុំ «បូកសរុបលទ្ធផលការងារផ្នែកលក់ប្រចាំត្រីមាសទី២ ឆ្នាំ២០២៦» ដោយមានការចូលរួមពីសំណាក់នាយកប្រតិបត្តិ នាយកនាយកដ្ឋាន ប្រធានសាខា ប្រធានផ្នែកទំនាក់ទំនងអតិថិជន និងប្រធានផ្នែកវិភាគឥណទាន។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលើសមិទ្ធផលការងារដែលសម្រេចបានក្នុងត្រីមាសទី២ ព្រមទាំងពិភាក្សា និងដាក់ចេញនូវទិសដៅយុទ្ធសាស្រ្តអាជីវកម្មបន្តសម្រាប់ត្រីមាសទី៣ និងត្រីមាសទី៤ ដើម្បីធានាឱ្យបាននូវការសម្រេចបានតាមផែនការអាជីវកម្មប្រចាំឆ្នាំ២០២៦។ ក្នុងឱកាសនោះដែរ កិច្ចប្រជុំបានបើកវេទិកាពិភាក្សា ដែលបុគ្គលិកលើកឡើងនូវបញ្ហាប្រឈម ស្វែងរកដំណោះស្រាយរួម និងផ្លាស់ប្តូរពិសោធន៍ការងារ សំដៅពង្រឹងគុណភាពសេវាកម្ម និងឆ្លើយតបទៅនឹងតម្រូវការរបស់ម្ចាស់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងវិស័យអាទិភាព តាមរយៈការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អប្រសើរ និងទាន់ពេលវេលា។  ជាមួយគ្នានេះផងដែរ ធនាគារ SME ក៏បានរៀបចំពិធីប្រគល់ វិញ្ញាបនបត្រសរសើរ ជូនដល់បុគ្គលិកផ្នែកលក់ឆ្នើមប្រចាំខែ ដើម្បីជាការលើកទឹកចិត្ត និងទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែង សមិទ្ធផលការងារ និងការប្តេជ្ញាចិត្តក្នុងការបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ។

ធនាគារ SME រៀបចំកិច្ចប្រជុំ TOWN HALL លើកទី៣

ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោក ជា សុភ័ក្ត អគ្គនាយកនៃធនាគារ SME បានដឹកនាំកិច្ចប្រជុំពាក់កណ្តាលឆ្នាំ២០២៦ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងបង្ហាញទិសដៅការងារសម្រាប់ឆមាសទី២ ដោយមានការចូលរួមពីគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។ កិច្ចប្រជុំនេះមានគោលបំណងបង្ហាញអំពីវឌ្ឍនភាពការងារ សមិទ្ធិផលដែលសម្រេចបាន និងទិសដៅអាជីវកម្មរបស់ធនាគារ SME ក្នុងឆមាសទី១ ឆ្នាំ២០២៦ ព្រមទាំងលើកឡើងពីផែនការយុទ្ធសាស្ត្រសម្រាប់ការអនុវត្តនៅឆមាសទី២។ ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏បានរួមចំណែកពង្រឹងការប្រាស្រ័យទាក់ទងផ្ទៃក្នុង លើកកម្ពស់ការយល់ដឹងរួម និងជំរុញការចូលរួមរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ និងសម្រេចគោលដៅរួមរបស់ធនាគារ។ ជាមួយគ្នានេះដែរ បុគ្គលិកក៏មានឱកាសផ្លាស់ប្តូរយោបល់ សាកសួរ និងចែករំលែកទស្សនៈដោយបើកចំហជាមួយគណៈគ្រប់គ្រងផងដែរ។ ជាទីបញ្ចប់ លោក ជា សុភ័ក្ត បានថ្លែងអំណរគុណចំពោះគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ ដែលបានចូលរួមកិច្ចប្រជុំនេះយ៉ាងសកម្ម និងបានអំពាវនាវឱ្យបន្តសាមគ្គីភាព ខិតខំអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវគោលដៅរួមរបស់ធនាគារ។ លោកក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ SME ក្នុងការបន្តជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើនភាពប្រកួតប្រជែងរបស់សហគ្រាស និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។

ធនាគារ SME ចូលរួមឧបត្ថម្ភក្នុង ពិធីសម្ពោធ «ផ្សារខ្មែរ MSME Hub ទួលពង្រ»

ភ្នំពេញ៖ ធនាគារ SME មានកិត្តិយសចូលរួមឧបត្ថម្ភក្នុងពិធីសម្ពោធ «ផ្សារខ្មែរ MSME Hub ទួលពង្រ» ដែលរៀបចំឡើងដោយ សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CMPEC)។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធឡើងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៣ រហូតដល់ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៦។ ការបង្កើត «ផ្សារខ្មែរ» គឺជាចលករដ៏សំខាន់មួយក្នុងការពង្រីកទីផ្សារសម្រាប់ផលិតផលក្នុងស្រុក ដោយផ្តល់ឱកាសឱ្យម្ចាស់អាជីវកម្មខ្មែរបានភ្ជាប់ផលិតផលរបស់ខ្លួនទៅកាន់អ្នកប្រើប្រាស់កាន់តែទូលំទូលាយ។ ធនាគារ SME ជឿជាក់យ៉ាងថា សហគ្រិនខ្មែរមានសមត្ថភាព ភាពច្នៃប្រឌិត និងសក្តានុពលខ្ពស់ ក្នុងការផលិតផលិតផលដែលមានគុណភាព ស្របតាមស្តង់ដារ និងអាចប្រកួតប្រជែងបានទាំងក្នុង និងក្រៅប្រទេស។ ធនាគារ SME នឹងបន្តសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម និងជំរុញឱ្យសហគ្រាសខ្មែររីកចម្រើនប្រកបដោយចីរភាព។

ធនាគារ SME និងសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា​ (CPMEC) បានចុះអនុស្សរណៈនៃការយោគយល់គ្នា

ភ្នំពេញ៖ រសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦,​​ ធនាគារ SME និងសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា​ (CPMEC) បានចុះអនុស្សរណៈនៃការយោគយល់គ្នា តំណាង​ដោយ​ លោក ជា សុភ័ក្ត អគ្គនាយក ធនាគារ SME និងលោកជំទាវឧកញ៉ាបណ្ឌិត   កែ មុំ ប្រធាន CPMEC។​ អនុស្សរណៈនៃការយោគយល់គ្នានេះ មាន​គោលបំណង​ជំរុញការផ្សព្វផ្សាយ និងផ្តល់ហិរញ្ញប្បទាន មានលក្ខខណ្ឌអនុគ្រោះដល់សហគ្រាសធុនមីក្រូ តូច​ និង​មធ្យម​ ដែល​ជាមាជិក CPMEC សម្រាប់​ប្រើប្រាស់ជាទុនបង្វិល ឬការវិនិយោគ ក្នុង​ការ​ពង្រីកផលិតកម្ម និងទីផ្សារ។ បន្ថែមលើនេះ កិច្ចសហការ​នេះរំពឹង​ថា ​នឹង​ពង្រីក​វិសាល​ភាព​លើស​ពី​ការ​ផ្តល់ហិរញ្ញប្បទាន​ (beyond financing) មាន​ជាអាទិ៍​ ការ​បណ្តុះបណ្តាល​, ការចែករំលែក​ព័ត៌មាន​ និង​​ការ​សម្របសម្រួល​ការ​ចុះបញ្ជី​អាជីកម្ម​​ ជាដើម។​   ជាមួយគ្នានេះ​ ស្ថាប័នទាំងពីរ​បាន​ប្តេជ្ញាជំរុញការ​អនុវត្តអនុស្សរណៈនៃការយោគយល់គ្នានេះឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ផ្សារភ្ជាប់​នឹង​ការ​ផែនការ​ត្រួតពិនិត្យ​ និង​របបប្រជុំទៀង​ទាត់​។

កម្មវិធី «ខ្មែរជឿជាក់» | ភាគទី៦៖ អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី អគ្គនាយិកា ក្រុមហ៊ុន សាបារា បេសហ្វូត

កម្មវិធី «ខ្មែរជឿជាក់» នឹងនាំលោកអ្នកទៅជួបបទពិសោធន៍ផ្ទាល់របស់ អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី អគ្គនាយិកា ក្រុមហ៊ុន សាបារា បេស ហ្វូត ដែលជារោងចក្រផលិតគ្រឿងទេសខ្មែរជាច្រើនប្រភេទ ក្រោមម៉ាកសញ្ញា «គ្រឿងហ្លួងសាបារា»​។ ✨ លោកអ្នកនឹងបានឃើញពីខ្សែសង្វាក់ផលិតកម្ម «គ្រឿងហ្លួង សាបារា» ​ដែលសម្រិតសម្រាំងកសិផលធម្មជាតិ ១០០% របស់កសិករខ្មែរ ដោយកែច្នៃជាគ្រឿងទេសជាច្រើនមុខរួមមាន៖ គ្រឿងការី គ្រឿងអាម៉ុក គ្រឿងកកូរ គ្រឿងម្ជូរគ្រឿង -ល- ដើម្បីជួយសម្រួលដល់ការចម្អិនរហ័សទាន់ចិត្ត។​ កាន់តែជាមោទនភាព! ម៉ាកសញ្ញា «គ្រឿងហ្លួង» បាននឹងកំពុងនាំយករសជាតិអត្តសញ្ញាណខ្មែរ ទៅបង្អួតនៅលើឆាកអន្តរជាតិ តាមរយៈការនាំចេញទៅកាន់ទីផ្សារធំៗចំនួន ៥ រួមមាន៖ សហរដ្ឋអាមេរិក អូស្ត្រាលី នូវែលសេឡង់ កូរ៉េ និងជប៉ុន។ «ខ្មែរជឿជាក់»៖ ជឿជាក់លើសហគ្រិនខ្មែរ មោទនភាពជាតិខ្មែរ! 🇰🇭

អគ្គនាយក នៃធនាគារ SME ចូលរួមជាវាគ្មិនក្នុងពិធីប្រកាសដាក់ដំណើរការ «មូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល»

រាជធានីភ្នំពេញ, នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ – លោក ជា សុភ័ក្ត អគ្គនាយក នៃធនាគារ SME បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងពិធីសម្ពោធជាផ្លូវការនូវកម្មវិធី «មូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល» (Energy Efficiency Revolving Fund) ដែលរៀបចំឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ។ មូលនិធិនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការជំរុញអនាគតថាមពលស្អាត និរន្តរភាព និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ នៅក្នុងឱកាសនោះផងដែរ លោកអគ្គនាយកបានធ្វើបទបង្ហាញស្តីពី «មូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល» ក្នុងការផ្តល់ដំណោះស្រាយហិរញ្ញប្បទានរយៈពេលវែង និងមានលក្ខខណ្ឌអនុគ្រោះ ជូនដល់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា។

ធនាគារ SME សហការជាមួយ ADB និងដៃគូអភិវឌ្ឍន៍ សម្ពោធជាផ្លូវការនូវ “មូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF)” ដើម្បីជំរុញការវិនិយោគបៃតងរបស់សហគ្រាសធុនតូច និងមធ្យម

ភ្នំពេញ៖ រសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ – ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សហការ​ជាមួយ​ធនាគារ SME បានរៀបចំពិធីប្រកាសដាក់ដំណើរការជាផ្លូវការនូវ​ “មូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF)” ​ក្រោមអធិបតីភាព​របស់​ ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ SME, ឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល និង​មាន​ការចូល​រួម​ពី​ តំណាងធនាគារអភិវឌ្ឍន៍អាស៊ី ស្ថានទូតអង់គ្លេស​ប្រចាំកម្ពុជា, ស្ថាប័នហិរញ្ញវត្ថុចូលរួម, ដៃគូអភិវឌ្ឍន៍ និង​វិស័យឯកជន។​ មូលនិធិបង្វិលនេះ​គ្រោង​ទុន​​សរុបចំនួន​​ ២០ លាន​ដុល្លារ​អាម៉េរិក​​ សម្រាប់បញេញឥណទាន និង​ ២,៥ លាន​ដុល្លារ​អាម៉េរិក​ សម្រាប់​ធានា​ឥណទាន​។​​ ជារួម​ មូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល​ មានគោលបំណង​ជំរុញ​ និង​គាំទ្រ​លទ្ធភាព​ទទួលបាន​ឥណទាន​របស់​ហគ្រាស​ធុនតូច​ និង​មធ្យម​ សម្រាប់ការ​វិនិយោគ​លើ​បច្ចេកវិទ្យា និងឧបករណ៍ ដែល​​​​បង្កើន​ប្រសិទ្ធភាពប្រើប្រាស់​​ថាមពល​របស់​សហគ្រាស ដែល​រំពឹង​ថា​នឹង​រួម​ចំណែក​សំខាន់​ដល់​ការ​បង្កើន​ដល់​ផលិតភាព​ផលិត​កម្ម​។ ការ​បញ្ចេញ​ឥណទាន​ក្រោមមូលនិធិនេះ​ នឹង​ត្រូវ​ធ្វើឡើង​ដោយ​ ធនាគារ CIMB និង …

ធនាគារ SME សហការជាមួយ ADB និងដៃគូអភិវឌ្ឍន៍ សម្ពោធជាផ្លូវការនូវ “មូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF)” ដើម្បីជំរុញការវិនិយោគបៃតងរបស់សហគ្រាសធុនតូច និងមធ្យម Read More »