Author name: kimmey

ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសដាក់ដំណើរការជាផ្លូវការនៃ “មូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល”

ភ្នំពេញ៖ រសៀល​ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ – ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ SME បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ដំណើរការជាផ្លូវការ​នៃ​ “មូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល” (Energy Efficiency Revolving Fund – EERF) ដែលត្រូវ​បាន​រៀបចំឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅកម្ពុជា​។​ ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូស​រំលេច​ពី​សារសំខាន់​ នៃ​គំនិតផ្តួច​ផ្តើម​បង្កើតមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ដែល​ជាវិធាន​ការ​អន្តរាគមន៍ប្រកបដោយ​ភាព​ប្រាក​ដ​និយម ក្នុង​ការ​ដោះ​​ស្រាយ​បញ្ហប្រឈម​ នៃកង្វះ​ទុនវិនិយោគ និង​ហិរញ្ញប្បទានការ​ប្រាក់សមរម្យ​ គាំទ្រ​ដល់​ការ​លើក​កម្ពស់​ការអភិវឌ្ឍថាមពលស្អាត ប្រកប​ដោយចីរភាព និងបរិយាបន្ន​ ដែល​​បាន​កំណត់​ក្នុង​គោលនយោបាយ​ជាតិ​ស្តីពី​ប្រសិទ្ធភា​ពថាមពល​ ២០២២-២០៣០។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បាន​វាយតម្លៃខ្ពស់​ដល់កិច្ច​ខិតខំប្រឹង​ប្រែង​នេះ​ ជាពិសេស​ កិច្ច​សហ​ការ​ជិតស្និត​រវាង​តួអង្គពាក់ព័ន្ធទាំង​អស់ រួមមាន​ ធនាគារ​អភិវឌ្ឍន៍អាស៊ី​, ស្ថានទូតអង់គ្លេស​ប្រចាំ​នៅកម្ពុជា,​ ស្ថាប័ន​រដ្ឋាភិបាល​ និង​គ្រឹះស្ថា​ន​ហិរញ្ញវត្ថុ​ចូល​រួម​ (Participating Financial Institutions) មាន​ជាអាទិ៍ ធនាគារ​ CIMB និង​ FTB …

ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសដាក់ដំណើរការជាផ្លូវការនៃ “មូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល” Read More »

ធនាគារ SME ចូលរួមឧបត្ថម្ភក្នុងកម្មវិធី «ពិធីសំណេះសំណាលមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា»

រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ធនាគារ SME មានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមឧបត្ថម្ភកម្មវិធី «ពិធីសំណេះសំណាលមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា» ក្នុងឱកាសអបអរសាទរទិវាសហគ្រាសធុនមីក្រូ ធុនតូច និងមធ្យម (MSME Day) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីដ៏មហោឡារិកនេះ ត្រូវបានរៀបចំឡើងដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ធនាគារ SME ចូលរួមវគ្កបណ្តុះបណ្តាល «យុទ្ធសាស្រ្តអភិវឌ្ឍអាជីវកម្ម និងការគ្រប់គ្រង និងព្យាករហិរញ្ញវត្ថុ» នៅខេត្តកំពង់ធំ

ខេត្តកំពង់ធំ, ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ធនាគារ SME មានកិត្តិយសដែលបានចូលរួមក្នុងកម្មវិធីផ្សារភ្ជាប់ហិរញ្ញប្បទាន វគ្គបណ្តុះបណ្តាលស្តីពី «យុទ្ធសាស្រ្តអភិវឌ្ឍអាជីវកម្ម និងការគ្រប់គ្រង និងព្យាករហិរញ្ញវត្ថុ»​ ដែលរៀបចំឡើងដោយសហគ្រិនខ្មែរ។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងសម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ក្នុងគោលបំណងពង្រឹងសមត្ថភាពលើការសិក្សាស្វែងយល់ ស្តីពីការរៀបចំផែនការអាជីវកម្មឱ្យមានប្រសិទ្ធភាពខ្ពស់ និងការស្វែងយល់អំពីនីតិវិធីនៃការទទួលបានប្រភពហិរញ្ញប្បទានផ្លូវការ ដើម្បីគាំទ្រដល់ការរីកចម្រើននៃអាជីវកម្ម។​ ការចូលរួមរបស់ធនាគារ​ SME ឆ្លុះបញ្ចាំងពីការបេ្តជ្ញាចិត្ត ក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយនិរន្តភាពនៃសហគ្រាសក្នុងស្រុក។ វគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែជាវេទិកានៃការលើកកម្ពស់សមត្ថភាពខាងផ្នែកយុទ្ធសាស្ត្រ និងការគ្រប់គ្រងហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសក្នុងការបង្កើនកិច្ចសហការ និងបើកផ្លូវឱ្យម្ចាស់អាជីវកម្មអាចទទួលបានប្រភពទុន និងការគាំទ្រផ្នែកហិរញ្ញវត្ថុផ្លូវការ ដើម្បីពង្រីកសក្តានុពលអាជីវកម្មរបស់ខ្លួន ឱ្យកាន់តែរីកចម្រើន និងមានភាពរឹងមាំក្នុងទីផ្សារ។

កម្មវិធី «ខ្មែរជឿជាក់» | ភាគទី៥៖ លោកស្រី សៀវ សុម៉ាលីន ម្ចាស់សិប្បកម្ម តាកាឌា

កម្មវិធី «ខ្មែរជឿជាក់» នឹងនាំលោកអ្នកទៅជួបបទពិសោធន៍ផ្ទាល់របស់ លោកស្រី សៀវ សុម៉ាលីន ម្ចាស់សិប្បកម្ម តាកាឌា ដែលជាសិប្បកម្មផលិតឱសថបុរាណ និងក្រមួនចត បន្តមរតកគ្រួសាររហូតដល់ ៣ ជំនាន់។ 🌿 ✨ លោកអ្នកនឹងបានឃើញពីដំណើរការផលិតឱសថបុរាណ ដែលត្រូវបានផ្សំឡើងយ៉ាងសម្រិតសម្រាំង ពីវត្ថុធាតុដើមធម្មជាតិសុទ្ធសឹង ១០០% ដូចជា ស្លឹកម្លិះ ស្លឹកកាឆាយ និងស្លឹកខ្ទឹមខ្យល់ ដោយឆ្លងកាត់ការរំងាស់ និងការបន្សំតាមរូបមន្តសម្ងាត់ប្រចាំត្រកូល ដែលបានបន្តពីជំនាន់មួយទៅជំនាន់មួយ។ ឱសថបុរាណ និងក្រមួនចត តាកាឌា បានឈរជើងនៅលើទីផ្សារជិត ១ សតវត្សរ៍មកហើយ តាមរយៈប្រសិទ្ធភាពពិតប្រាកដ ភាពស្មោះត្រង់ ​និងការណែនាំតៗ​គ្នា​ពី​មាត់មួយទៅមាត់មួយ ដោយសារក្តីទុកចិត្តពិតៗពីអតិថិជន។ «ខ្មែរជឿជាក់»៖ ជឿជាក់លើសហគ្រិនខ្មែរ មោទនភាពជាតិខ្មែរ! 🇰🇭

អគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើបទបង្ហាញស្តីពីស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ជូនធនាគារ SME

រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦, ដោយតបតាមការស្នើសុំពី ធនារគារ SME អគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាត់តាំងមន្ត្រីជំនាញ លោក ប៊ុណ្ណា ឧត្តម ប្រធានស្តីទី នៃនាយកដ្ឋានគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងសារពើពន្ធ និងក្រុមការងារ ធ្វើបទបង្ហាញចែករំលែកចំណេះដឹងស្តីពី «ស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុកម្ពុជា» ជូនថ្នាក់ដឹកនាំនៃធនាគារ ក្រោមអធិបតីភាព លោក ជា សុភ័ក្ត អគ្គនាយកធនាគារ SME។ ការធ្វើបទបង្ហាញនេះមានគោលបំណងពង្រឹងការយល់ដឹងអំពីការប្រែប្រួលម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាទុនមូលដ្ឋានដើម្បីបង្កើនប្រសិទ្ធភាពការងារប្រចាំថ្ងៃ និងអនុវត្តផែនការអជីវកម្មប្រចាំឆ្នាំ២០២៦ សំដៅគាំទ្រផលិតកម្មក្នុងស្រុក និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់។