កក្កដា 2, 2026

ធនាគារ SME ចូលរួមវគ្កបណ្តុះបណ្តាល «យុទ្ធសាស្រ្តអភិវឌ្ឍអាជីវកម្ម និងការគ្រប់គ្រង និងព្យាករហិរញ្ញវត្ថុ» នៅខេត្តកំពង់ធំ

ខេត្តកំពង់ធំ, ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ធនាគារ SME មានកិត្តិយសដែលបានចូលរួមក្នុងកម្មវិធីផ្សារភ្ជាប់ហិរញ្ញប្បទាន វគ្គបណ្តុះបណ្តាលស្តីពី «យុទ្ធសាស្រ្តអភិវឌ្ឍអាជីវកម្ម និងការគ្រប់គ្រង និងព្យាករហិរញ្ញវត្ថុ»​ ដែលរៀបចំឡើងដោយសហគ្រិនខ្មែរ។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងសម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ក្នុងគោលបំណងពង្រឹងសមត្ថភាពលើការសិក្សាស្វែងយល់ ស្តីពីការរៀបចំផែនការអាជីវកម្មឱ្យមានប្រសិទ្ធភាពខ្ពស់ និងការស្វែងយល់អំពីនីតិវិធីនៃការទទួលបានប្រភពហិរញ្ញប្បទានផ្លូវការ ដើម្បីគាំទ្រដល់ការរីកចម្រើននៃអាជីវកម្ម។​

ការចូលរួមរបស់ធនាគារ​ SME ឆ្លុះបញ្ចាំងពីការបេ្តជ្ញាចិត្ត ក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយនិរន្តភាពនៃសហគ្រាសក្នុងស្រុក។ វគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែជាវេទិកានៃការលើកកម្ពស់សមត្ថភាពខាងផ្នែកយុទ្ធសាស្ត្រ និងការគ្រប់គ្រងហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសក្នុងការបង្កើនកិច្ចសហការ និងបើកផ្លូវឱ្យម្ចាស់អាជីវកម្មអាចទទួលបានប្រភពទុន និងការគាំទ្រផ្នែកហិរញ្ញវត្ថុផ្លូវការ ដើម្បីពង្រីកសក្តានុពលអាជីវកម្មរបស់ខ្លួន ឱ្យកាន់តែរីកចម្រើន និងមានភាពរឹងមាំក្នុងទីផ្សារ។

បន្ថែម

ភ្នំពេញ ថ្ងៃទី16 ខែធ្នូ ឆ្នាំ2021៖ ដើម្បីបន្តការគាំទ្រយ៉ាងសកម្មដល់រដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងជាពិសេសដើម្បី
នាព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោកបណ្ឌិត លឹម អូន អគ្គនាយក នៃ ធនាគារ SME និង លោក Anthony Chin Min Khong នាយកប្រតិបត្តិ ធនាគារ វឌ្ឍនៈ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា
ធនាគារ SME មានកិត្តិយសដែលបានចូលរួមឧបត្ថម្ភក្នុង វេទិកាជួបជុំសហគ្រិន ក្រោមប្រធានបទ ជីវិតជាសហគ្រិន ដែលបានប្រារព្ធឡើងនៅ សណ្ឋាគារ ខេមរា បាត់ដំបង ខេត្តបាត់ដំបង