Author name: kimmey

ធនាគារ SME រៀបចំសិក្ខាសាលាទី១ នៃកិច្ចសហប្រតិបត្តិការបច្ចេកទេស ដំណាក់កាលទី២ ពីភាគីជប៉ុន

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលធនាគារ SME ឯកឧត្តម សុន សេងហួត ប្រធានគណៈកម្មការតែងតាំង និងផ្តល់តម្លៃការ និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃធនាគារ SME បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសិក្ខាសាលាទី១ នៃកិច្ចសហប្រតិបត្តិការបច្ចេកទេស ដំណាក់កាលទី២។ សិក្ខាសាលានេះ គឺជាផ្នែកមួយនៃសិក្ខាសាលាសរុបចំនួន ៤ ដែលគាំទ្រ និងផ្តល់ជូនដោយភាគីជប៉ុន ដោយផ្តោតសំខាន់លើការវិភាគឥណទាន និងការគ្រប់គ្រងហានិភ័យឥណទាន។ សិក្ខាសាលានេះ ត្រូវបានសហការរៀបចំដោយ ធនាគារ SME, វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ នៃក្រសួងហិរញ្ញវត្ថុជប៉ុន និងអង្គភាពអាជីវកម្មខ្នាតតូច និងសាជីវកម្មហិរញ្ញវត្ថុ ជប៉ុន ដោយផ្តោតសំខាន់លើប្រធានបទស្តីពី «ការវិភាគរំហូរសាច់ប្រាក់ (Cash Flow Analysis), ការវិភាគការវិនិយោគមូលធន (Capital Investment Analysis), និងគំរូវាយតម្លៃពិន្ទុឥណទាន (Credit Scoring Models)» ក្នុងគោលបំណងពង្រឹងសមត្ថភាព និងវិធីសាស្ត្រ ក្នុងការវាយតម្លៃឥណទាន ប្រកបដោយការប្រុងប្រយ័ត្ន និងការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាពក្នុងវិស័យធនាគារ ដើម្បីពង្រឹងប្រតិបត្តិការ និងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម …

ធនាគារ SME រៀបចំសិក្ខាសាលាទី១ នៃកិច្ចសហប្រតិបត្តិការបច្ចេកទេស ដំណាក់កាលទី២ ពីភាគីជប៉ុន Read More »

ពិធីចុះហត្ថលេខាលើការបន្តអនុស្សរណៈនៃការយោគយល់គ្នា រវាងធនាគារ SME និងសមាគមអ្នកផលិតចំណីអាហារកម្ពុជា

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦​​ នៅទីស្នាក់ការកណ្តាល ធនាគារ SME បានធ្វើពិធីចុះហត្ថលេខាលើការបន្តអនុស្សរណៈនៃការយោគយល់គ្នា រវាង ធនាគារ SME និងសមាគមអ្នកផលិតចំណីអាហារកម្ពុជា ក្រោមអធិបតីភាព លោក ជា សុភ័ក្ត អគ្គនាយក នៃធនាគារ SME និង ឯកឧត្តម មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំទាំងពីរស្ថាប័ន។ គួរបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ បានចាប់ផ្តើមឡើងតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នាលើកដំបូង កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ផ្អែកលើសមិទ្ធផលវិជ្ជមានកន្លងមក ធនាគារ SME និងសមាគមអ្នកផលិតចំណីអាហារកម្ពុជា បានសម្រេចចិត្ត បន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ សារជាថ្មីម្តងទៀត ក្នុងគោលបំណងលើកកម្ពស់លទ្ធភាពទទួលបានឥណទាន និងជំរុញវឌ្ឍនភាពធុរកិច្ច សម្រាប់សមាជិកក្នុងវិស័យផលិតចំណីអាហារ បង្កើនផលិតភាពផលិតឱ្យបានកាន់តែច្រើន ព្រមទាំងបើកឱកាសឱ្យផលិតផលខ្មែរអាចបោះជំហានទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការនាំចេញឱ្យបានកាន់តែទូលំទូលាយ។   តាមរយៈអនុស្សរណៈ នៃការយោគយល់គ្នានេះ សមាជិកនៃសមាគមអ្នកផលិតចំណីអាហារកម្ពុជា អាចស្នើសុំគម្រោងឥណទានអាជីវកម្ម ប្រកបដោយលក្ខខណ្ឌអនុគ្រោះ ពីធនាគារ …

ពិធីចុះហត្ថលេខាលើការបន្តអនុស្សរណៈនៃការយោគយល់គ្នា រវាងធនាគារ SME និងសមាគមអ្នកផលិតចំណីអាហារកម្ពុជា Read More »

ធនាគារ SME និង CPMEC សហការរៀបចំកិច្ចប្រជុំស្តីពី «ផែនការប្រមូលផ្តុំ និងចែកចាយផលិតផលខ្មែរ»

អគារមជ្ឍមណ្ឌលអភិវឌ្ឍធុរកិច្ច រាជធានីភ្នំពេញ, នារសៀលថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ ធនាគារ SME បានសហការជាមួយសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC) រៀបចំកិច្ចប្រជុំស្តីពី «ផែនការប្រមូលផ្តុំ និងចែកចាយផលិតខ្មែរ»។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ក្រោមអធិបតីភាព លោក ជា សុភ័ក្ត អគ្គនាយក នៃធនាគារ SME តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ SME និងលោកជំទាវឧកញ៉ាបណ្ឌិត កែវ មុំ ប្រធាន CPMEC ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំទាំងពីរស្ថាប័ន តំណាងពីខាងក្រសួង តំណាងគណៈកម្មាធិការជាតិ ភូមិមួយ ផលិតផលមួយ(OVOP) ម្ចាស់សហគ្រាស ម្ចាស់សិប្បកម្ម និងអាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម (MSMEs) សរុបប្រមាណ ១៥០នាក់។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងយុទ្ធសាស្ត្រ ដើម្បីកៀរគរផលិតផលខ្មែរគ្រប់ប្រភេទឱ្យមកជួបជុំគ្នានៅក្នុងបណ្តុំខ្សែសង្វាក់ផលិតកម្មដ៏រឹងមាំមួយ។ គោលដៅចម្បង គឺសំដៅពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុកឱ្យកាន់តែរីកចម្រើន ធានាបាននូវឧត្តមភាពប្រកួតប្រជែងខ្ពស់ជាមួយផលិតផលនាំចូលពីបរទេស …

ធនាគារ SME និង CPMEC សហការរៀបចំកិច្ចប្រជុំស្តីពី «ផែនការប្រមូលផ្តុំ និងចែកចាយផលិតផលខ្មែរ» Read More »

កម្មវិធី «ខ្មែរជឿជាក់» | ភាគទី៤៖ លោក ហ៊ឹង កែវចិត្ត្រា នាយកប្រតិបត្តិនៃក្រុមហ៊ុន SV.CY

កម្មវិធី«ខ្មែរជឿជាក់» នឹងនាំលោកអ្នកទៅជួបបទពិសោធន៍ផ្ទាល់របស់ លោក ហ៊ឹង កែវចិត្ត្រា នាយកប្រតិបត្តិ​នៃក្រុមហ៊ុន SV. CY ដែលលោកអ្នកស្គាល់ច្បាស់តាមរយៈផលិតផលដែលមានស្លាកយីហោ HMC Broiler។ លោកអ្នកនឹងបានឃើញពីសង្វាក់ផលិតកម្មកែច្នៃសាច់មាន់ដ៏មានស្តង់ដាចាប់ពីការបំណែក រហូតដល់ការវេចខ្ចប់ផលិតផលសម្រេច។​ ផលិតផល HMC Broiler សុទ្ធតែប្រកបដោយអនាម័យ គុណភាព សុវត្ថិភាព និងទទួលបានវិញ្ញាបនបត្រ ហាឡាលកម្ពុជា។ លើសពីនេះ ការគាំទ្រ HMC Broiler ដែលមានកសិដ្ឋានក្នុងស្រុក គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញវិស័យកសិកម្ម និងលើកកម្ពស់ផលិតផលខ្មែរឱ្យកាន់តែរីកចម្រើន។ «ខ្មែរជឿជាក់»៖ ជឿជាក់លើសហគ្រិនខ្មែរ មោទនភាពជាតិខ្មែរ! 🇰🇭

វិស័យទូទៅ

១. វិស័យពាណិជ្ជកម្ម (លក់ដុំ និងរាយ)​ វិស័យពាណិជ្ជកម្ម ៖ សំដៅលើដល់សកម្មភាពលក់ឡើងវិញ (ទាំងលក់ដុំ និងលក់រាយ) ដោយគ្មានការបំប្លែង នៃផលិតផលថ្មី ឬផលិតផលប្រើប្រាស់រួច។ ១.១. អាជីវកម្មលក់ កុំព្យូទ័រ សម្ភារៈបន្ទាប់បន្សំកុំព្យូទ័រ និងកម្មវិធី ១.២. អាជីវកម្មលក់ គ្រឿងសង្ហារឹមការិយាល័យ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ១.៣. អាជីវកម្មលក់ផលិតផលវាយនភណ្ឌ សម្លៀកបំពាក់, ផលិតផលសម្រាប់ពាក់នឹងជើង, ផលិតផល សម្រាប់ពាក់នឹងដៃ ១.៤. អាជីវកម្មលក់ផលិតផលឱសថ និងផលិតផលសុខាភិបាល ១.៥. អាជីវកម្មលក់ផ្កា និងដើមឈើ ១.៦. អាជីវកម្មលក់ សម្ភារការិយាល័យ សៀវភៅ ទស្សនវដ្តី កាសែត ១.៧. អាជីវកម្មលក់សម្ភារកីឡា ល្បែងលេង និងផលិតផលសម្រាប់ការធ្វើដំណើរ និងឧបករណ៍ភ្លេង ១.៨. អាជីវកម្មលក់សម្ភារសំណង់ ឧបករណ៍បរិក្ខារប្រព័ន្ធទឹក និងប្រព័ន្ធកំដៅ ១.៩. អាជីវកម្មលក់ ស្រូវអង្ករ គ្រាប់ធញ្ញជាតិ ម្សៅមី និងស្ករ ១.១០. …

វិស័យទូទៅ Read More »

កម្មវិធី «ខ្មែរជឿជាក់» | ភាគទី៣៖ លោកស្រី យន់ ផល្លី ម្ចាស់សហគ្រាស គំនិតថ្មី

💡ការប្រឈមមុខនឹងបញ្ហាទីផ្សារ គឺជាចំណុចចាប់ផ្ដើមដ៏សំខាន់ក្នុងការស្វែងរកយុទ្ធសាស្ត្រថ្មីៗ ដើម្បីឈានទៅសម្រេចបាននូវភាពជោគជ័យប្រកបដោយចីរភាព។ ដូច្នេះ យើងខ្ញុំនឹងនាំលោកអ្នកទៅជួបបទពិសោធន៍ផ្ទាល់របស់ លោកស្រី យន់ ផល្លី ម្ចាស់សហគ្រាស គំនិតថ្មី ដែលចាប់ផ្តើមចេញពី អ្នកប្រមូលទិញកសិផលពីកសិករ ប៉ុន្តែដោយសារបញ្ហាទីផ្សារផ្លែចេកមានការធ្លាក់ចុះ លោកស្រីក៏បានសម្រេចចិត្តប្រែក្លាយបញ្ហាឱ្យទៅជាឱកាស ដោយបង្កើតជាសិប្បកម្មកែច្នៃស្ករ និងដំណាប់ចេញពីផ្លែចេកយ៉ាងសម្បូរបែប ដែលមានគុណភាព និងអត្តសញ្ញាណប្លែកពីផលិតផលដទៃទៀតក្នុងស្រុក។ 🍯🏆 «ខ្មែរជឿជាក់»៖ ជឿជាក់លើសហគ្រិនខ្មែរ មោទនភាពជាតិខ្មែរ! 🇰🇭