ឧសភា 12, 2026

ពិធីចុះហត្ថលេខាលើការបន្តអនុស្សរណៈនៃការយោគយល់គ្នា រវាងធនាគារ SME និងសមាគមអ្នកផលិតចំណីអាហារកម្ពុជា

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦​​ នៅទីស្នាក់ការកណ្តាល ធនាគារ SME បានធ្វើពិធីចុះហត្ថលេខាលើការបន្តអនុស្សរណៈនៃការយោគយល់គ្នា រវាង ធនាគារ SME និងសមាគមអ្នកផលិតចំណីអាហារកម្ពុជា ក្រោមអធិបតីភាព លោក ជា សុភ័ក្ត អគ្គនាយក នៃធនាគារ SME និង ឯកឧត្តម មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំទាំងពីរស្ថាប័ន។

គួរបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ បានចាប់ផ្តើមឡើងតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នាលើកដំបូង កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ផ្អែកលើសមិទ្ធផលវិជ្ជមានកន្លងមក ធនាគារ SME និងសមាគមអ្នកផលិតចំណីអាហារកម្ពុជា បានសម្រេចចិត្ត បន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ សារជាថ្មីម្តងទៀត ក្នុងគោលបំណងលើកកម្ពស់លទ្ធភាពទទួលបានឥណទាន និងជំរុញវឌ្ឍនភាពធុរកិច្ច សម្រាប់សមាជិកក្នុងវិស័យផលិតចំណីអាហារ បង្កើនផលិតភាពផលិតឱ្យបានកាន់តែច្រើន ព្រមទាំងបើកឱកាសឱ្យផលិតផលខ្មែរអាចបោះជំហានទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការនាំចេញឱ្យបានកាន់តែទូលំទូលាយ។  

តាមរយៈអនុស្សរណៈ នៃការយោគយល់គ្នានេះ សមាជិកនៃសមាគមអ្នកផលិតចំណីអាហារកម្ពុជា អាចស្នើសុំគម្រោងឥណទានអាជីវកម្ម ប្រកបដោយលក្ខខណ្ឌអនុគ្រោះ ពីធនាគារ SME ជាមួយការបញ្ចុះអត្រាការប្រាក់បន្ថែម 0.២៥% ដើម្បីគាំទ្រដល់ការអភិវឌ្ឍ ការពង្រឹងខ្សែច្រវាក់ផលិតកម្ម និងការពង្រីកវិសាលភាពអាជីវកម្មឱ្យកាន់តែរីកចម្រើន។

បន្ថែម

សៀមរាប, នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ (Annual General Meeting 2024) ក្រោមប្រធានបទ «Grow Strong, Grow Right» នៅសណ្ឋាគារសុខាសៀមរាប ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (ធ.ស.ក) សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ
ភ្នំពេញ, ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំកិច្ចប្រជុំស្តីអំពី «ផែនការអាជីវកម្ម សម្រាប់ឆ្នាំ២០២៤-២០២៦» នៅសណ្ឋាគាររ៉ូសវ៉ូដភ្នំពេញ