ធ្នូ 17, 2023

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំកិច្ចប្រជុំស្តីអំពី «ផែនការអាជីវកម្ម សម្រាប់ឆ្នាំ២០២៤-២០២៦»

ភ្នំពេញ, ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំកិច្ចប្រជុំស្តីអំពី «ផែនការអាជីវកម្ម សម្រាប់ឆ្នាំ២០២៤-២០២៦» នៅសណ្ឋាគាររ៉ូសវ៉ូដភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងមានការចូលរួមពីសមាជិក-សមាជិកាក្រុមប្រឹក្សាភិបាល អគ្គនាយក និងថ្នាក់គ្រប់គ្រងទាំងអស់នៃធនាគារ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាអំពីវឌ្ឍនភាព នៃការអនុវត្តការងារ និងការធ្វើបច្ចុប្បន្នភាពផែនការអាជីវកម្ម ក៏ដូចជាគោលនយោបាយដោះស្រាយបញ្ហាប្រឈមនានា ដើម្បីពង្រឹងប្រសិទ្ធភាព និងគុណភាពនៃប្រតិបត្តិការធនាគារឲ្យទទួលបាននូវប្រសិទ្ធភាពខ្ពស់។

បន្ថែម

គណៈគ្រប់គ្រងជាន់ខ្ពស់នៃធ.ស.កបានអញ្ជើញចូលរួមជាវាគ្មិន ក្នុងកម្មវិធីសិក្ខាសាលាអនឡាញ ស្ដីពី "ការលើកកម្ពស់សមត្ថភាព សហគ្រិនស្ត្រីឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល" ដែលបានផ្តួចផ្តើម និងសហការរៀបចំឡើងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាគមសហគ្រិនស្ត្រីកម្ពុជា ក្រុមហ៊ុនបច្ចេកវិទ្យា
នារសៀល ថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ ធនាគារ SME និងក្រុមហ៊ុន Advance Digital World Trade Co.,ltd. បានរៀបចំសិក្ខាសាលាស្តីពី “SME Access to Finance for Developing Global Market” ក្នុងគោលបំណងចែករំលែក និងចូលរួមចំណែកក្នុងការជម្រុញសហគ្រាសធុនតូច និងមធ្យម
សៀមរាប, ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខាសៀមរាប ខេត្តសៀមរាប ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំសិក្ខាសាលា និងសន្និសីទសារព័ត៌មាន ស្តីពី «កម្មវិធីកម្ចីដោយផ្ទាល់ ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប»