កញ្ញា 15, 2026

ដំណើរជោគជ័យ និងការប្តេជ្ញាចិត្តរបស់សហគ្រាសផលិតទឹកជ្រលក់ លាង ឡេង

ចេញពីគ្រឹះនៃចំណេះ និងជំនាញដែលបានបន្សល់ទុកដោយលោកឪពុក រួមផ្សំជាមួយនឹងស្មារតីតស៊ូ និងការខិតខំប្រឹងប្រែងឆ្លងកាត់គ្រប់ឧបសគ្គ «សហគ្រាស លាង ឡេង» បានវិវឌ្ឍខ្លួនពីសិប្បកម្មគ្រួសារ ក្លាយជាសហគ្រាសផលិតទឹកជ្រលក់ដែលទទួលបានការគាំទ្រ និងការទុកចិត្តពីប្រជាជនកម្ពុជាយ៉ាងទូលំទូលាយ។

ដោយមានការជ្រោមជ្រែងផ្នែកហិរញ្ញវត្ថុពី ធនាគារ SME សហគ្រាសបានធ្វើទំនើបកម្មខ្សែសង្វាក់ផលិតកម្ម និងពង្រីកការផលិតទឹកជ្រលក់សម្រាប់គ្រប់មុខម្ហូបខ្មែរ រួមមាន៖ ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកម្ទេស និងទឹកប្រេងខ្យង។ ជាមួយនឹង រសជាតិដិតឈ្ងុយឆ្ងាញ់ ឆ្ងាញ់ជាប់មាត់ ជាប់ចិត្តគ្រប់មុខម្ហូប  ស្របតាមស្តង់ដាអនាម័យ និងសុវត្ថិភាពចំណីអាហារកម្រិតអន្តរជាតិ​ ISO 22000 & HACCP  រហូតអាចពង្រីកទីផ្សារទៅកាន់ទីផ្សារអន្តរជាតិ ដូចជា សហរដ្ឋអាមេរិក និងអូស្ត្រាលី។

ហេតុដូចនេះ សហគ្រាស លាង ឡេង បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអភិវឌ្ឍ និងលើកកម្ពស់គុណភាពផលិតផលខ្មែរ ឱ្យកាន់តែមានស្តង់ដា មានភាពប្រកួតប្រជែង និងមានកេរ្តិ៍ឈ្មោះល្បីល្បាញលើទីផ្សារអន្តរជាតិ។

✨ គិតពីសុខភាពនឹកដល់លាងឡេង 😊

កុំភ្លេចរង់ចាំតាមដានទស្សនាតាមរយៈទំព័រ Facebook SME Bank of Cambodia  ពីដំណើរអាជីវកម្ម និងការផ្លាស់ប្តូររបស់ពួកគាត់ បន្ទាប់ពីទទួលបានការគាំទ្រហិរញ្ញប្បទានពីធនាគារ SME។

បន្ថែម

រវាងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក និងក្រុមហ៊ុន បញ្ជី ហ្វាញថោក ឯ.ក ដើម្បីលើកកម្ពស់ លទ្ធភាពទទួលបាន ហិរញ្ញប្បទាន នៃសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា
គណៈគ្រប់គ្រង និងបុគ្គលិក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ចំនួន ១០នាក់ បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ការអភិវឌ្ឍគម្រោងហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម» នៅទីក្រុងតូយ្យូ នៃប្រទេសជប៉ុន រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២០-២៤ ខែឧសភា ឆ្នាំ២០២៤។