មីនា 16, 2023

គណៈគ្រប់គ្រងរបស់ធនាគារ SME ទទួលស្វាគមន៍ គណៈប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសឡាវ ក្នុងដំណើរទស្សនកិច្ចនៃគម្រោងធានាឥណទានកម្ពុជា

នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ថ្មីៗនេះ គណៈគ្រប់គ្រងរបស់ធនាគារ SME ដែលដឹកនាំដោយ លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារ SME បានទទួលស្វាគមន៍ គណៈប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសឡាវ ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា ដើម្បីស្វែងយល់អំពីដំណើរការនៃ គម្រោងធានាឥណទានកម្ពុជា ក្នុងគោលបំណងបន្ដរៀបចំគម្រោងធានាឥណទាននៅប្រទេសឡាវ ដើម្បីគាំទ្រសហគ្រាសធនតូច និងមធ្យម។
ក្នុងជំនួបទស្សនកិច្ចដ៏មានសារៈសំខាន់នេះ ធនាគារ SME មានកិត្តិយសក្នុងការចែករំលែកបទពិសោធន៍ល្អៗ និងភាពជោគជ័យនៃគម្រោងធានាឥណទានដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជារបស់ខ្លួន ដល់គណៈប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសឡាវ ដើម្បីអភិវឌ្ឍប្រព័ន្ធធានាឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យម នៅប្រទេសឡាវ។

បន្ថែម

នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ លោកបណ្ឌិត លឹម អូន អគ្គនាយក នៃធនាគារ SME បានអញ្ជើញចូលរួមក្នុងការបើកសម្ពោធនូវ “ពិព័រណ៌ផលិតផលសហគ្រិនស្រ្តីកម្ពុជា ឆ្នាំ២០២៣” នៅផ្សារទំនើបអូឡាំព្យា ដែលត្រូវបានរៀបចំឡើងដោយសមាគមសហគ្រិនស្រ្តីកម្ពុជា ក្រោមអធីបតីភាព...
គណៈគ្រប់គ្រង និងបុគ្គលិក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ចំនួន ១០នាក់ បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ការអភិវឌ្ឍគម្រោងហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម» នៅទីក្រុងតូយ្យូ នៃប្រទេសជប៉ុន រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២០-២៤ ខែឧសភា ឆ្នាំ២០២៤។
ភ្នំពេញ, ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំកិច្ចប្រជុំស្តីអំពី «ផែនការអាជីវកម្ម សម្រាប់ឆ្នាំ២០២៤-២០២៦» នៅសណ្ឋាគាររ៉ូសវ៉ូដភ្នំពេញ