សីហា 21, 2026

ធនាគារ SME ចូលរួមវគ្កបណ្តុះបណ្តាល «យុទ្ធសាស្រ្តអភិវឌ្ឍអាជីវកម្ម និងការគ្រប់គ្រង និងព្យាករហិរញ្ញវត្ថុ» នៅខេត្តកំពត

ខេត្តកំពត, ថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០២៦ ធនាគារ SME មានកិត្តិយសដែលបានចូលរួមក្នុងកម្មវិធីផ្សារភ្ជាប់ហិរញ្ញប្បទាន វគ្គបណ្តុះបណ្តាលស្តីពី «យុទ្ធសាស្រ្តអភិវឌ្ឍអាជីវកម្ម និងការគ្រប់គ្រង និងព្យាករហិរញ្ញវត្ថុ»​ ដែលរៀបចំឡើងដោយសហគ្រិនខ្មែរ។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងសម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ក្នុងគោលបំណងពង្រឹងសមត្ថភាពលើការសិក្សាស្វែងយល់ ស្តីពីការរៀបចំផែនការអាជីវកម្មឱ្យមានប្រសិទ្ធភាពខ្ពស់ និងការស្វែងយល់អំពីនីតិវិធីនៃការទទួលបានប្រភពហិរញ្ញប្បទានផ្លូវការ ដើម្បីគាំទ្រដល់ការរីកចម្រើននៃអាជីវកម្ម។​

ការចូលរួមរបស់ធនាគារ​ SME ឆ្លុះបញ្ចាំងពីការបេ្តជ្ញាចិត្ត ក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយនិរន្តភាពនៃសហគ្រាសក្នុងស្រុក។ វគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែជាវេទិកានៃការលើកកម្ពស់សមត្ថភាពខាងផ្នែកយុទ្ធសាស្ត្រ និងការគ្រប់គ្រងហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសក្នុងការបង្កើនកិច្ចសហការ និងបើកផ្លូវឱ្យម្ចាស់អាជីវកម្មអាចទទួលបានប្រភពទុន និងការគាំទ្រផ្នែកហិរញ្ញវត្ថុផ្លូវការ ដើម្បីពង្រីកសក្តានុពលអាជីវកម្មរបស់ខ្លួន ឱ្យកាន់តែរីកចម្រើន និងមានភាពរឹងមាំក្នុងទីផ្សារ។

បន្ថែម

នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ថ្មីៗនេះ គណៈគ្រប់គ្រងរបស់ធនាគារ SME ដែលដឹកនាំដោយ លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារ SME បានទទួលស្វាគមន៍ គណៈប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសឡាវ
គណនីបញ្ញើសន្សំគឺជាគណនីមួយប្រភេទដែលអនុញ្ញាតឱ្យអតិថិជនអាចដាក់សាច់ប្រាក់សន្សំដើម្បីសុវត្ថិភាពនិងទទួលបានការប្រាក់ជារៀងរាល់ខែដោយស្វ័យប្រវត្តិហើយអាចដកសាច់ប្រាក់វិញបានតាមតម្រូវការដោយប្រើប្រាស់សៀវភៅប្រាក់បញ្ជើសម្រាប់កត់ត្រារាល់ប្រតិបត្តិការគណនី ឬ ប្រើប្រាស់ប័ណ្ណព័ត៌មាន គណនីសម្រាប់បញ្ជាក់អត្តសញ្ញាណនៃគណនី។