វិច្ឆិកា 10, 2022

គម្រោងសហហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម ជំហានទី២

គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២ (“SCFS-II”) ជាគម្រោងដែលមានលក្ខណៈ ប្រហាក់ប្រហែលទៅនឹង គម្រោងសហហិរញ្ញប្បទាន ជំហានទី១ ដែរ តែគម្រោងទី២ នេះត្រូវបានកែសម្រួលឲ្យមានលខ្ខខណ្ឌប្រសើរជាងមុន ស្របតាមគោលដៅរបស់រាជរដ្ធាភិបាល ដើម្បីជួយសម្រួលដល់ការផ្តល់សេវាហិរញ្ញវត្ថុជូនដល់សហគ្រាសដែលចុះបញ្ជី និងមិនចុះបញ្ជី យ៉ាងមានប្រសិទ្ធភាព និងស្ថេរភាព ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ក្នុងគោលបំណងដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើនការនាំចេញ។

អាជីកម្មទាំងឡាយដែលស្ថិតនៅក្នុងវិស័យអាទិភាពដូចខាងក្រាមត្រូវបានគាំទ្រ:
- ផលិតកម្ម និងការកែច្នៃចំណីអាហារ
- សហគ្រាសដែលស្ថិតនៅក្នុងតំបន់ប្រមូលផ្តុំដោយសហគ្រាសធុនតូច និងមធ្យម និងសហគ្រាសដែលអភិវឌ្ឍតំបន់នេះ
- កម្មន្តសាលដែលផលិត ទំនិញប្រើប្រាស់ប្រចាំថ្ងៃ
- កម្មន្តសាលដែលផលិត គ្រឿងបង្គំ ឬ គ្រឿងបន្លាស់ដើម្បីផ្គត់ផ្គង់ឲ្យកម្មន្តសាលដទៃទៀត
- កម្មន្តសាលដែលផលិតឧបករណ៍វេជ្ជសាស្ត្រ និងឱសថ
- កម្មន្តសាលដែលផលិតទំនិញបម្រើឲ្យវិស័យទេសចេរណ៍
- អាជីវកម្មលើការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានដែលមានលក្ខណៈនវានុវត្តន៍
- អាជីវកម្មទាំងឡាយដែលគាំទ្រវិស័យអទិភាព

គម្រោងសហហិរញ្ញប្បទាននេះក៏គាំទ្រផងដែរ ទៅកាន់វិស័យធម្មតាដូចជា ការលក់ដុំ លក់រាយ និងសេវាកម្មផងដែរ។

លក្ខណៈពិសេស

ទំហំហិរញ្ញប្បទាន :រហូតដល់ ២,០០០ លានរៀល ឬ ៥០០,០០០ ដុល្លារអាមេរិក
គោលបំណង :ប្រើប្រាស់ជាទុនបង្វិល ឬទុនវិនិយោគ
រយៈពេលហិរញ្ញប្បទាន :រហូតដល់ ៧ឆ្នាំ
រូបិយប័ណ្ណ :ប្រាក់រៀល និងដុល្លារអាមេរិក
អត្រាការប្រាក់ :៦.៥០% ក្នុងមួយឆ្នាំ

គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម

បន្ថែម

នាព្រឹកថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច បានប្រារព្ធពិធីទូងស្គរ ដើម្បីចូលរួមអបអរសាទរ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ
នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ធនាគារ SME តំណាងដោយលោកបណ្ឌិត លឹម ឣូន ជាឣគ្គនាយក មានសេចក្តីសោមន្សដែលបានចូលរួមឧបត្ថម្ភក្នុង កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ២ វគ្គផ្តាច់ព្រ័ត្រ ដែលរៀបចំឡើងដោយ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ក្រោមឣធិបតីភាពរបស់
ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា តំណាងដោយ លោក លឹម អូន ជាអគ្គនាយក និងក្រុមហ៊ុន អាហ្គ្រីប៊ី (ខេមបូឌា)