វិច្ឆិកា 12, 2026

ធនាគារ SME ចូលរួមក្នុងវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦

រាជធានីភ្នំពេញ៖ ធនាគារ SME មានកិត្តិយសបានចូលរួមក្នុងវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ ក្រោមមូលបទ «ពីកម្ពុជាទៅកាន់ពិភពលោក៖ ការធ្វើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប» ដែលរៀបចំឡើងក្រោមការដឹកនាំពីក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍—ព្រមទាំងដៃគូអនុវត្តគម្រោង GIZ, EuroCham និងសហព័ន្ធវិស័យនានា។ វេទិកានេះប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។


វេទិកានេះគឺមានសារៈសំខាន់សម្រាប់សហគ្រិន និងធុរជនក្នុងការស្វែងយល់ពីតម្រូវការ និងឱកាសនៃទីផ្សារសហភាពអឺរ៉ុប ស្តង់ដាគុណភាពផលិតផល ការកែលម្អដំណើរការផលិត និងកែច្នៃ ព្រមទាំងការពង្រឹងសមត្ថភាពនាំចេញ ដើម្បីបង្កើនតម្លៃបន្ថែមលើផលិតផលក្នុងស្រុក លើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងបើកទូលាយឱកាសក្នុងការនាំយកផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ។

បន្ថែម

សូមស្វាគមន៍មកកាន់ ការសម្ពោធដាក់ឲ្យដំណើរការសាខាទី៤ របស់ធនាគារ SME នៅលើទឹកដីខេត្តត្បូងឃ្មុំ ដែលមានសក្តានុពលសេដ្ឋកិច្ច វិស័យកសិ-ឧស្សាហកម្ម នាព្រឹកថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម...