តុលា 2, 2025

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាង SME Bank និងសមាគមសហគ្រិនស្ត្រីកម្ពុជា

នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ SME Bank និងសមាគមសហគ្រិនស្ត្រីកម្ពុជា បានធ្វើពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្រោមអធិបតីភាព លោក ជា សុភ័ក្ត អគ្គនាយក នៃ SME Bank, លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀត។

គួរបញ្ជាក់ផងដែរថា អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានធ្វើឡើងលើកទី ១ កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៥។ SME Bank និងសមាគមសហគ្រិនស្រ្តីកម្ពុជា បានព្រមព្រៀងរៀបចំអនុស្សរណៈនៃការយោគយល់គ្នានេះសារជាថ្មីម្តងទៀត ក្នុងគោលបំណងលើកកម្ពស់ លទ្ធភាពទទួលបានឥណទាន និងជំរុញវឌ្ឍនភាពធុរកិច្ច សម្រាប់សហគ្រិនស្រ្តីក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម ឲ្យកាន់តែល្អប្រសើរ ដើម្បីកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅកម្ពុជា។

តាមរយៈអនុស្សរណៈ នៃការយោគយល់គ្នានេះ សហគ្រិនស្រ្តីដែលជាសមាជិក នៃសមាគមសហគ្រិនស្រ្តីកម្ពុជា អាចស្នើសុំគម្រោងឥណទានអាជីវកម្ម ប្រកបដោយលក្ខខណ្ឌអនុគ្រោះ ពី SME Bank ដើម្បីអភិវឌ្ឍ និងពង្រីកអាជីវកម្មរបស់ខ្លួន។

បន្ថែម

នាព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោកបណ្ឌិត លឹម អូន អគ្គនាយក នៃ ធនាគារ SME និង លោក Anthony Chin Min Khong នាយកប្រតិបត្តិ ធនាគារ វឌ្ឍនៈ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីគម្រោងសហហិរញ្ញាប្បទាន ទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី ២ ក្រោម អធិបតីភាព ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល ធ.ស.ក
នារសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ធនាគារ SME សហការជាមួយនឹង សមាគម ស្វាយចន្ទី កម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី “លទ្ធភាពទទួលបានហិរញ្ញប្បទាន និង ការត្រៀមខ្លួនដើម្បីទទួលបានហិរញ្ញប្បទានពីធនាគារ SME” ក្នុងគោលបំណង...
នារសៀល ថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ ធនាគារ SME និងក្រុមហ៊ុន Advance Digital World Trade Co.,ltd. បានរៀបចំសិក្ខាសាលាស្តីពី “SME Access to Finance for Developing Global Market” ក្នុងគោលបំណងចែករំលែក និងចូលរួមចំណែកក្នុងការជម្រុញសហគ្រាសធុនតូច និងមធ្យម