តុលា 28, 2026

ធនាគារ SME មានកិត្តិយសចូលរួមសហការឧបត្ថម្ភក្នុង «វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១ ឆ្នាំ២០២៦»

រាជធានីភ្នំពេញ៖ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ធនាគារ SME មានកិត្តិយសចូលរួមសហការឧបត្ថម្ភក្នុង «វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១ ឆ្នាំ២០២៦» ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ MSMEs» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលផ្តុំធនាគារពាណិជ្ជ និងធនាគារគោលនយោបាយរបស់រដ្ឋ ព្រមទាំងភាគីពាក់ព័ន្ធ ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយសមស្រប ក្នុងការសម្រួលលទ្ធភាពទទួលបានហិរញ្ញប្បទាន និងដោះស្រាយបញ្ហាប្រឈមនានាដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ជួបប្រទះក្នុងការទទួលបានឥណទានសម្រាប់អភិវឌ្ឍអាជីវកម្ម។

បន្ថែម

ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១៖ ដើម្បីបន្តការគាំទ្រយ៉ាងសកម្មដល់រដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសេដ្ឋកិច្ច​ឡើងវិញ​អំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងជាពិសេសដើម្បី
នារសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ធនាគារ SME សហការជាមួយនឹង សមាគម ស្វាយចន្ទី កម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី “លទ្ធភាពទទួលបានហិរញ្ញប្បទាន និង ការត្រៀមខ្លួនដើម្បីទទួលបានហិរញ្ញប្បទានពីធនាគារ SME” ក្នុងគោលបំណង...