សីហា 3, 2026

ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា អញ្ជើញជាអធិបតីភាពថ្លែងសុន្ទរកថាស្វាគមន៍ ក្នុង «វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦»

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ SME បានអញ្ជើញជាអធិបតីភាពថ្លែងសុន្ទរកថាស្វាគមន៍ ក្នុង «វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦» ក្រោមប្រធានបទ៖ «សមហរណកម្មការគាំទ្រផ្នែកហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលដើម្បីសម្រេចភាពធន់នៃសេដ្ឋកិច្ច» ដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារសុខា ភ្នំពេញ។

វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ បានប្រមូលផ្តុំថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ សមាគមធុរកិច្ច និងវិស័យឯកជន ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយរួម ក្នុងការលើកកម្ពស់បរិយាកាសហិរញ្ញប្បទាន និងពង្រីកឱកាសទទួលបានប្រភពទុនសម្រាប់ធុរកិច្ចនៅកម្ពុជា។

បន្ថែម

សៀមរាប, ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខាសៀមរាប ខេត្តសៀមរាប ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំសិក្ខាសាលា និងសន្និសីទសារព័ត៌មាន ស្តីពី «កម្មវិធីកម្ចីដោយផ្ទាល់ ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប»
នារសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ធនាគារ SME សហការជាមួយនឹង សមាគម ស្វាយចន្ទី កម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី “លទ្ធភាពទទួលបានហិរញ្ញប្បទាន និង ការត្រៀមខ្លួនដើម្បីទទួលបានហិរញ្ញប្បទានពីធនាគារ SME” ក្នុងគោលបំណង...
នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក នៀវ សុគន្ធ នាយកប្រតិបត្តិប្រតិបត្តិការ នៃធនាគារ SME បានចូលរួមជាវាគ្មិនកិត្តិយស នៅក្នុងសិក្ខាសាលាស្តីពី “ពង្រីកកាលានុវត្តភាពសហគ្រិនស្រ្តី ក្នុងបរិបទសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល” ក្រោមការរៀបចំដោយក្រសួងកិច្ចការនារី